រដ្ឋដីកោះ Tasmania នៃប្រទេសអូស្រ្ដាលី បានចុះកំណត់ត្រានូវចំនួនត្រីបាឡែនដ៏ច្រើនបំផុត អណ្ដែតមកទើលើច្រាំង ដែលមិនធ្លាប់មាន ក្រោយពេលចំនួនត្រីនេះដ៏ច្រើន ដេកននេលត្រៀបត្រានៅលើឆ្នេរខ្សាច់ អំឡុងកិច្ចប្រឹងប្រែងជួយសង្រ្គោះដ៏ធំមួយ ។

ចាប់តាំងពីថ្ងៃចន្ទមក ត្រីបាឡែន (pilot whales) ប្រមាណ ៤៧០ ក្បាល ត្រូវបានគេប្រទះឃើញ ដេកននេលត្រៀបត្រានៅលើឆ្នេរខ្សាច់ប៉ែកខាងលិចនៃរដ្ឋ Tasmania ។

ក្រុមមន្រ្ដី បាននិយាយ នៅថ្ងៃពុធនេះថា ត្រីបាឡែនដ៏ច្រើន ក្នុងចំណោមត្រីបាឡែន ២០០ ក្បាល នៅក្នុងក្រុម ដែលត្រូវបានប្រទះឃើញដំបូង បានងាប់ ។

មន្រ្ដីទាំងនោះនិយាយថា ក្រុមជួយសង្រ្គោះ បានប្រញាប់ប្រញាល់ ជួយសង្គ្រោះ ត្រីបាឡែន ដែលនៅរស់ នៅក្នុងទឹករាក់ ។ បើទោះជា ត្រីបាឡែន២៥ ក្បាលពីក្រុមដំបូង ត្រូវបានលែងចូលសមុទ្រវិញ កាលពីថ្ងៃអង្គារក្ដី ក៏ត្រីបាឡែនខ្លះ បានអណ្ដែតត្រសែតមកច្រាំងវិញ ក្រោយពី បក់បោកដោយកម្លាំងខ្សែទឹក ។

លោក Nik Deka មកពីមន្ទីរឧស្សាហកម្មអូស្រ្ដាលី បាននិយាយថា៖” យើងពិតជាស្លត់ចិត្ដខ្លាំងណាស់ ដែលចំនួនត្រីរសាត់អណ្ដែតនេះ កើនឡើង និងចំនួនត្រីបាឡែនបន្ថែមទៀត បានងាប់បន្ដបន្ទាប់” ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC