ព័ត៌មានអន្តរជាតិ ៖ ករណីបំផ្ទុះគ្រាប់បែក ដើមសប្តាហ៍ នា រា ត្រីថ្ងៃ ច័ន្ទ កណ្តាលទីក្រុង បាងកក ប្រទេសថៃនោះ ទំនងជាគ្មានការចូលរួម ពីសំណាក់ ក្រុម ភារវកម្ម ក្រៅប្រទេសនោះទេ នេះបើ យោងតាមការគូសបញ្ជាក់ ពីរដ្ឋាភិបាលប្រទេសថៃ ។

អ្នកនាំពាក្យអោយរដ្ឋាភិបាល យោធា ប្រទេសថៃ បានឡើងអោយដឹងថា បរិបទនៃការលើកឡើង ខាងលើអ អាចធ្វើទៅបានបន្ទាប់ពីសេចក្តីសម្រេចចិត្ត ជាបឋម ដោយ ក្រុមអ្នកស៊ើបអង្កេត ។ គួរ បញ្ជាក់ថា ករណីបំផ្ទុះគ្រាប់បែក នៅឯទីសក្ការៈ Erawan ភាគ កណ្តាល ក្រុង បាងកក នារាត្រីថ្ងៃ ច័ន្ទនោះ បានសម្លាប់ មនុស្សតិចបំផុត ២០ នាក់ និងច្រើននាក់ផ្សេងទៀត រងរបួស។ មន្រ្តីប៉ូលីស បានដាក់បន្ទុកនៃការសង្ស័យរបស់ខ្លួន ទៅលើក្រុមឧក្រិដ្ឋជន ១០ នាក់ ថាបានចូលរួម ការបំផ្ទុះ គ្រាប់បែកអត្តឃាតលើកនេះ ។

ដឺកាចាប់ឃាត់ខ្លួន ជនសង្ស័យអទិភាព ចាប់មានសុពលភាពហើយ បន្ទាប់ពីពិនិត្យសាឡើងវិញ ឃ្លីបវីដេអូ ពី CCTV និងរកឃើញថា ជនសង្ស័យ ពាក់អាវលឿង ទុកកាបូបស្ពាយចោលនៅកន្លែង កើតហេតុមុននឹងចាកចេញពីទីនោះ ។ អាជ្ញាធរប្រទេសថៃ ប្រកាសផ្តល់ប្រាក់រង្វាន់សរុប ១ លាន បាត ស្មើនឹង ២៨,០០០ ដុល្លារ ទៅដល់បុគ្គលណាមួយ ដែលផ្តល់នូវ ព័ត៌មាន ឈានទៅដល់ការ ចាប់ឃាត់ខ្លួន ជនសង្ស័យអទិភាពខាងលើ ។ ទោះជាយ៉ាងណា ក៏ ដោយចុះ មានការលើកឡើង អោយដឹងថា ជនសង្ស័យអទិភាពរូបនេះបានធ្វើដំណើរទៅ កាន់ អាកាសយានដ្ឋាន បន្ទាប់ពីមាន ការវាយប្រហារ ទំនងជាការរត់គេចខ្លួន ចេញ ពីប្រទេសថៃ ក៏ដូចជា ចេញពី ទីក្រុង បាងកក ទី កន្លែងដែលកើតហេតុ បំផ្ទុះគ្រាប់បែក ៕

- អាន ៖ ទៅមើល មឈូស ផ្ទុកសពខ្មោច ឆ្លងដែន ៤ នាក់ ពីគ្រោះថ្នាក់ផ្ទុះនៅ Bangkok ដឹកដល់ផ្ទះវិញហើយ

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី