ភ្នំពេញ ៖ យុវជនម្នាក់ខឹងនឹងម្តាយ ស្តីបន្ទោសថា អាកូនអត់បានការនោះ បានតូចចិត្តតូចថ្លើម រត់េចញ ពីផ្ទះមកលោត មកប្រុង លោតទឹក ពីលើ ស្ពានច្បារអំពៅ តែសំណាងល្អ ត្រូវបានអ្នកដំណើរ និងសមត្ថកិច្ចយាមគោលដៅស្ពាន ចាប់ឃាត់ទាន់ពេលវេលា ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើត ឡើង កាលពីវេលាម៉ោង ៨និង៤៥នាទី ព្រឹកថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០១៤ នៅចំណុចលើស្ពានព្រះមុនីវង្សថ្មី ស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌ មានជ័យ ។

យោងតាម ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញ យុវជនរូបនេះ បានដើរឡើងស្ពានព្រះមុនីវង្សថ្មី ពីកើត ទៅលិច លុះមក ដល់ ចំណុចកណ្តាលស្ពានព្រះមុនីវង្សថ្មី បានលើកជើងម្ខាងដាក់លើបង្កាន់ដៃស្ពាន បំណងលោតទឹកសម្លាប់ខ្លួន តែត្រូវបានបងប្អូន ប្រជាពលរដ្ឋជាអ្នកដំណើរឃើញ ក៏ឈប់ម៉ូតូស្ទុះទៅចាប់ទាញដៃឲ្យចុះ រួចហៅសមត្ថកិច្ចមកចាប់ ឃាត់ខ្លួនទាន់ពេលវេលា បញ្ជូនមកស្នាក់ការប៉ុស្តិ៍ ច្បារអំពៅទី១ ដើម្បីសួរនាំ រកហេតុផល ។

នាយនគរបាលប៉ុស្តិ៍ច្បារ អំពៅទី១ លោក ហ៊ុន សុផល បានឲ្យដឹងថា យុវជនដែលប៉ង លោតទឹកសម្លាប់ខ្លួននេះ ឈ្មោះ ស៊ុំ សំអឿន អាយុ ២៤ឆ្នាំ រស់នៅជាម្តាយ ក្នុងភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ ។

នៅចំពោះមុខសមត្ថកិច្ច យុវជនរូបនេះ បាននិយាយថា ដោយសារតែខឹងនឹងម្តាយ បានបង្ខំឲ្យលេបថ្នាំជំងឺឆ្កួត (ថ្នាំសរសៃប្រសាទ) និងជេរ ដៀលមកលើខ្លួនថា អាកូនអត់បានការនោះ រូបគេបានចេញពីផ្ទះ ហើយមកដេកនៅក្នុងចំណតរថយន្តច្បារអំពៅ ៣ថ្ងៃមកហើយ ដោយរយ:ពេល ៣ថ្ងៃនេះ គ្មានលុយទិញបាយ និងតូចចិត្តផងនោះ រូបគេក៏បានសម្រេចចិត្ត ដើរមកលោតទឹកសម្លាប់ខ្លួន ពីលើស្ពាននេះ ប៉ុន្តែត្រូវបាន សមត្ថកិច្ចជួយ ទាន់ ។

ជាមួយគ្នានេះ លោក ពៅ ហួត ចៅសង្កាត់ច្បារអំពៅ ទី១ បានធ្វើការណែនាំយុវជនរូបនេះ កុំឲ្យគិតខ្លីចង់សម្លាប់ខ្លួនបែបនេះ និងបានហៅក្រុមគ្រួសារ មកយកយុវជនត្រឡប់ទៅលំនៅឋានវិញ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល