CamNews

ក្រុមហ៊ុនផលិតស្រាថ្លៃ លួចលាយស្រាថោក ត្រូវសមត្ថកិច្ចចាប់បាន

ព័ត៌មានអន្តរជាតិ    ៖  យោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយគេ
ហទំព័របរទេស កាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា ក្រុមហ៊ុនផលិតស្រាក្រហម
ថ្លៃ ត្រូវបានរកអោយឃើញថា បានលួចចាក់បំពេញនូវស្រាតម្លៃថោក (cheap alcohol) ចូលទៅ
ក្នុងដបស្រារបស់ខ្លួន។

បន្ទាប់ពីបានបើកយុទ្ធនាការស៊ើបអង្កេត ​ អស់រយៈកាលប្រមាណជាង ១៨ ខែ ក្រុមមន្រ្តីប៉ូលីស
បានបញ្ជាក់អោយដឹងថា ឈ្មួញ Laboure-Roi (  Laboure-Roi  traders )  បានផលិតស្រា Nuits
Saint George  ដោយបានលួចលាយជាមួយស្រាក្រហមផ្សេងទៀត    ដែលមានតម្លៃថោកមាន
លក់នៅលើទីផ្សារ។

គួរបញ្ជាក់ផងដែរថា ប្រភេទស្រាក្រហម Nuits Saint George ត្រូវបានលក់ដាច់ដល់ទៅ២ លាន
ដបឯណោះ ក្នុងអំឡុងឆ្នាំ ២០០៥ ដល់ ២០០៩ ខណៈពេលដែលអតិថិជនមានជំនឿទុកចិត្តទៅ
លើក្រុមហ៊ុនផលិតស្រាក្រហមដ៏ធំលំដាប់ទី ៣  របស់ពិភពលោក Laboure-Roi ក្នុងការនាំយក
នូវវត្ថុធាតុដើមមកពី Chateau ក្នុងការផលិត។

ទន្ទឹមនឹងនោះ ក៏មានការចាប់ឃាត់ខ្លួន នាយកប្រតិបត្តិក្រុមហ៊ុនផលិតស្រាក្រហម Laboure-Roi
គឺលោក Armando វ័យ ៨២ ឆ្នាំ និង Louis Cottin វ័យ ៨៣ ឆ្នាំ តែក្រោយមកក៏មានការដោះលែង
ទៅវិញ ស្របពេលដែលអាជ្ញាធរមានសមត្តកិច្ច  បានរឹបអូសដបស្រាទាំងនោះ និងតម្រូវអោយ
បង់ពន្ធជាការពិន័យថែមទៀតផង៕

ដោយ ៖ រិទ្ធី
ប្រភព ៖ newstoday