CamNews

ស្វា​មី​អ្នក​នាង សុខ ចាន​ធី​តា ហៅ កាតុ ​ស្ថាន​ភាព​​ជំ​ងឺ​បេះដូង​​​បានធូរស្រាល​​​​​​ខ្លះ​ហើយ

(ភ្នំពេញ)៖ ស្វាមីតារាកំប្លែងអ្នកនាង កាតុ គឺលោក ខ្យង ក្រោយពីជំងឺបេះធ្វើទុក្ខ រើឡើងវិញហើ​យ​​ត្រូវបានបញ្ជូន ទៅសង្គ្រោះជាថ្មី នៅមន្ទីពេទ្យកាល់ម៉ែត្រ កាលពីយប់ថ្ងៃសៅរ៍ ទី១៨ ខែមិថុនា ក​ន្លងមកនេះ ឥឡូវស្ថានភាពជំងឺរបស់លោក បានធូស្រាលខ្លះវិញហើយ បន្ទាប់ពីទទួលបានការព្យាបាល យ៉ាងយកចិត្តទុកដាក់ ពីសំណាក់ក្រុមគ្រូពេទ្យ ជំនាញៗមកនោះ។

យោងតាម Page សិល្បករកម្ពុជា របស់លោក អ៉ឹម ជីវ៉ា បានសរសេរបញ្ជាក់មុននេះថា ស្វាមីតារាកំប្លែងស្រី តុ ចូ​ល បន្ទាន់ពីចូលសង្គ្រោះ នៅមន្ទីពេទ្យកាល់ម៉ែត្រ កាលពីយប់មិញពេលនេះ អាការបានធូស្បើយបន្តិចហើ​យ ដោយមានការយកចិត្តទុក្ខដាក់ខ្ពស់ និងប្រុងប្រយ័ត្នបំផុត ពីវេជ្ជបណ្ឌិតដ៏ចំណានៗ ផ្នែ​កជំងឺបេះដូង នៃមន្ទីពេទ្យកាល់មែត្រ ។

ប្រភពដដែលនេះ បានបន្តថា កាលពីយប់ថ្ងៃទី ១៨ខែ មិថុនា ឆ្នាំ២០១៦លោកខ្យងដែលជាត​ន្ត្រីករបានចូលសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត្រផ្នែកបេះ​ដូង ដោយសារ​ជំងឺរើ​ឡើងវិញ រហូ​តធ្វើឲ្យអ្នកនាង កាតុ ភ័យរហូតដល់ស្រក់ទឹកភ្នែក តែដោយមានការពន្យល់ និងយកចិត្តទុក្ខដាក់ខ្ពស់ ដោយមានការប្រុងប្រយ័ត្ន ពីវេជ្ជបណ្ឌិតដ៏ចំណានៗ ផ្នែកបេះដូងធ្វើការ​សង្គ្រោះភ្លាមៗធ្វើឲ្យ លោក ខ្យង បានឆ្លងផុតពីជំងឺមួយនេះ និងបានធូស្បើយបន្តិចហើយ តែត្រូវនៅសម្រា​ក​ក្នុងមន្ទីពេទ្យ​រយៈពេលពីរឬបីថ្ងៃ ដើម្បីតាមដានជំងឺបន្ត​ទៀត ។

​តារាកំប្លែងអ្នកនាង សុខ ចាន់ធីតា ហៅកាតុ និយាយថា «នៅពេលដែលស្ថានភាព របស់​ប្តីខ្ញុំកំ​ពុងធ្វើទុករើឡើងវិញ ធ្វើឲ្យខ្ញុំភ័យខ្លាំងណាស់ រហូតដល់​​យំ ហើយក៏បាន​ទូរស័ព្ទ​ទៅបងប្អូន និងមិ​ត្ត​សិល្បករមួយចំនួនពេលនោះ លោក អ៉ឹម ជីវ៉ា និង លោក ស៊ូ រតនៈ ក៏បានមកដល់មន្ទីរពេទ្យភ្លា​មៗ ដើម្បីរងចាំខ្ញុំ បន្ទាប់មកក៏មានអ្នកនាង ខាត់ សុឃីម និង ស្វាមី , កញ្ញាស្រីពៅ , លោក ក​រុណា ពេជ្រ លោក សុគន្ធ ថេរ៉ាយុ និង កញ្ញា អាលីហ្សា មកជាបន្តរបន្ទាប់ !»។

អ្នកនាង កាតុ បានបន្ថែមថា «ខ្ញំពិតជាសូមអរគុណខ្លាំងណាស់ និងសូមអរគុណដល់បងប្អូន អ្នកព្រួយបារម្ភទាំងអស់ ដែលបានជូនពរដល់ស្វាមីខ្ញុំ នាងខ្ញុំសូមអរគុណ!»។ យ៉ាងណាមិញ មកដល់ម៉ោងនេះ លោ​ក ខ្យង បានធូស្បើយបន្តិចហើយ និងកំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យនៅឡើយ ដោយត្រូវតា​មដានជំងឺបន្ត និងមានការយកចិត្តទុកដាក់ខ្ពស់ ពីក្រុមវេជ្ជបណ្ឌិត ពីមន្ទីរពេទ្យកាល់មែត្រ ។ លោកខ្យង កំពុងសម្រាកនៅបន្ទប់លេខ ៣៧ អាគារបេះដូង ​៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង