ការចាប់ផ្ដើមថ្ងៃថ្មីរបស់ Kim Ji-yeon នោះគឺការចូលទៅកាន់ទំព័រ Instagram របស់ខ្លួន ដើម្បី
មើលការខំមឹនរបស់មិត្តភ័ក្ដិ ទៅលើការបង្ហោះរបស់ខ្លួន កាលពីយប់មុន។

Kim Ji-yeon ឱ្យដឹងថា “ខ្ញុំតែងតែបង្ហោះអ្វីមួយ រៀងរាល់មុនពេលចូលគេង។ ប្រការនេះ គួរឱ្យ
ចាប់អារម្មណ៍ខ្លាំងណាស់ ដែលក្រោយពីក្រោកពីគេង ខ្ញុំអាចមើលការខំមឹនរបស់អ្នកទាំង
ឡាយ។ ហើយនេះប្រៀបបានដូចជាពិធីមួយសម្រាប់ការចាប់ផ្ដើមថ្ងៃថ្មី”។

Kim Ji-yeon កំពុងរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង។ នាងបានប្រាប់ថា ខ្លួនកំពុងញៀននឹងស្មាត
ហ្វូន ដូចមនុស្សដទៃ។ នាងតែងយកវាជាប់តាមខ្លួនជានិច្ច ហើយពេលខ្លះ នាងក៏មានការព្រួយ
បារម្ភខ្លាំង នៅពេលទូរស័ព្ទជិតអស់ថ្ម។

Kim Ji-yeon និយាយនៅលើទំព័រ AFP ថា “ខ្ញុំបារម្ភណាស់ ពេលភ្លេចបញ្ចូលថាមពលថ្មម្ដងៗ។ វាហាក់ដូចខ្ញុំបាត់បង់អ្វីមួយក្នុងការរស់នៅ”។

Kim Ji-yeon គឺជានារីម្នាក់ ក្នុងចំណោមនារីស្ទើរតែទាំងអស់ នៅកូរ៉េខាងត្បូង ដែលបាន
ចំណាយពេលច្រើនក្នុងការលេងទូរស័ព្ទ ពិសេសគឺបណ្ដាញសង្គម។ ការស្រាវជ្រាវថ្មីមួយ
របស់មន្ទីរពេទ្យ Seoul St. Mary បានរកឃើញថា ស្ដ្រីនៅកូរ៉េខាងត្បូង ប្រឈមនឹងការញៀន
ស្មាតហ្វូនដល់ទៅពីរដង បើធៀបនឹងបុរស។

នៅក្នុងការស្រាវជ្រាវ ក្រុមវេជ្ជបណ្ឌិត បានសាកសួរស្ដ្រីចំនួន ២.២៨១នាក់ និងបុរស ២.៥៧៣
នាក់។ ក្នុងចំណោមអ្នកដែលបានចូលរួមក្នុងការស្រាវជា្រវ គឺមានស្ដ្រី ១៧,៩% ញៀននឹង
ទូរស័ព្ទ ចំណែកបុរស មានត្រឹមតែ ៩,៤%។

Kim Dae-jin ដែលជាគ្រូពេទ្យផ្នែកសរសៃប្រសាទម្នាក់ ឱ្យដឹងថា “យើងខ្ញុំយល់ថា មូលហេតុ
ដែលនាំឱ្យស្ដ្រីមានការញៀនទូរស័ព្ទ នោះគឺពួកគេងាយនឹងមានទំនាក់ទំនងតាមរយៈបណ្ដាញ
សង្គម ច្រើនជាងបុរស”។

ការសិក្សាស្រាវជ្រាវខាងលើ ក៏បានរកឃើញថា ស្មាតហ្វូនក៏ជាមូលហេតុដែលនាំឱ្យកើតជម្ងឺផ្លូវ
ចិត្ត និងបញ្ហាទាក់ទឹននឹងសរសៃប្រសាទ ដូចជាការគេចវេសពីការជួបមុខគ្នាផ្ទាល់ជាដើម។

ការសិក្សាស្រាវជ្រាវថ្មីរបស់មន្ទីរពេទ្យ Seoul St. Mary បញ្ជាក់ថា ស្មាតហ្វូនគឺជារបស់មួយដែល
អាចជួយអ្នកមានរោគចិត្ត ក្នុងការគេចវេសពីការជួបគ្នាផ្ទាល់មុខ។ ការសិក្សាស្រាវជ្រាវក៏ឱ្យដឹង
ថា “នៅពេលមនុស្សម្នាក់កំពុងតែមានអារម្មណ៍មិនល្អ ពួកគេនឹងស្វែងរកកន្លែងមួយដើម្បីចាក
ចេញពីការភ័យខ្លាច និងការព្រួយបារម្ភ។ សម្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គមដែលលាក់
ឈ្មោះពិត ពិភពស្រមោលនឹងនាំមកនូវឱកាសមួយសម្រាប់ការធ្វើជាមនុស្សថ្មី និងសកម្មភាព
ថ្មី។ ដូច្នេះ មនុស្សដែលមិនពេញចិត្តនឹងខ្លួនឯងក្នុងជីវិតប្រចាំថ្ងៃ ពួកគេនឹងងាយញៀននឹងពិភព
ស្រមោល ដូចជា Facebook ជាដើម”៕

ប្រែសម្រួល ៖ បុត្រា