ព័ត៌មានអន្តរជាតិ ៖ បញ្ហាប្រឈម ភ្លើងឆេះព្រៃ ដោយបានគ្រប់ដណ្តប់លើផ្ទៃដីអាស៊ីភាគអាគ្នេយ៍ តាមរយៈឥទ្ធិពលអាក្រក់ នៃផ្សែងភ្លើងឆេះព្រៃ ឈានទៅបង្កើត បានអ័ព្ទមានជាតិពុល នោះ ត្រូវ បានក្រុមការងារកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ ថាអាចនឹងក្លាយទៅជាគ្រោះធម្មជាតិនៃ ភ្លើងឆេះព្រៃដ៏អាក្រក់បំផុត នៅក្នុងទំព័រប្រវត្តិសាស្រ្ត ខណៈនេះគឺជាការ លើកឡើង ក៏ដូចជា ការ ព្រមានពីក្រុមអ្នកវិទ្យាសាស្រ្ត ដែលបានប្រឹងប្រែងអស់ពីលទ្ធភាព ក្នុងការ ទប់ស្កាត់វិបត្តិច្រំដែល ប្រការនេះ ។

ម៉ាឡេស៊ី សឹង្ហបុរី ក៏ដូចជា តំបន់មួយចំនួន នៅ លើ ទឹកដី ប្រទេស ឥណ្ឌូនេស៊ី បានទទួលរងនូវ ឥទ្ធិពលអាក្រក់ នៃផ្សែងអ័ព្ទក្រាស មានជាតិពុល រយៈ ពេលច្រើនសប្តាហ៍ ពីគ្រោះអគ្គីភ័យនៃ ភ្លើងឆេះព្រៃ កើតចេញពីការកាប់ទន្ទ្រានដីព្រៃ ដុតដីព្រៃខុសច្បាប់ ពីសំណាក់ ក្រុមហ៊ុនដូងប្រេង ភាគខាងលិច ប្រទេសកឥណ្ឌូនេស៊ី ។ គួររំឮកថា គ្រោះធម្មជាតិ ភ្លើងឆេះព្រៃ ប្រការនេះបានកើត ឡើងស្ទើរតែរៀងរាល់ឆ្នាំ នៅក្នុងតំបន់កើតហេតុ អំឡុងរដូវប្រាំង ដែល នាំមកនូវភាពតានតឹង ក៏ ដូចជា បញ្ហាប្រឈមផ្នែកកាទូត ជាមួយនឹងប្រទេសជិតខាង ក៏ដូចជា ប្រតិបត្តិការជើងហោះហើរ សាលារៀន ក៏ដូចជា កម្រិតជាតិពុល នៅក្នុងស្រទាប់បរិយាកាស ឡើង ដល់ចំនុចកំពូល មាន គ្រោះថ្នាក់ ។ ប៉ុន្តែ គ្រោះធម្មជាតិភ្លើងឆេះព្រៃ ចុងក្រោយនេះ អាចជា គ្រោះអគ្គីភ័យអាក្រក់បំផុត ក្នុងទំព័រប្រវត្តិសាស្រ្ត ក្នុងនោះ ប្រព័ន្ធគ្រប់គ្រង អាកាសធាតុ EL Nino ស្តែង អោយដឹងថា មាន ស្ថានភាពរីងស្ងួតជាខ្លាំង បើធៀបនឹងសព្វមួយដង ខណៈមានតម្រូវការជាចាំបាច់ ភ្លៀងធ្លាក់ នៅ តាមតំបន់ឈូងសមុទ្រ ។

ក្រុមអ្នកវិទ្យសាស្រ្ត មកពីអង្គការ ណាសា បច្ចុប្បន្នភាព បានធ្វើសេចក្តីប្រកាស ព្រមានអោយដឹង ថាគ្រោះធម្មជាតិ ភ្លើងឆេះព្រៃ ប្រការនេះ ស្រដៀងខ្លាំងទៅនឹងគ្រោះ មហន្តរាយឆ្នាំ ១៩៩៧ អាច កើនលើសកម្រិត ជ្រៀតចូលទៅជាគ្រោះមហន្តរាយអាក្រក់បំផុត ក្នុងទំព័រ ប្រវត្តិសាស្រ្ត ។ "លក្ខ ខ័ណ្ឌនៅក្នុងប្រទេស សឹង្ហបុរី ក៏ដូចជា ភាគខាងត្បូងឆៀងខាងលើ ដីកោះស៊ូម៉ាត្រាគឺមានសភាព អាក្រក់ កា ន់តែខ្លាំង ជិតដូច ទៅ នឹង ស្ថានការណ៍ ឆ្នាំ ១៩៩៧" នេះបើយោងតាមសម្តី លោក Robert Field អ្នកវិទ្យាសាស្រ្ត មួយរូប មកពីអង្គការ ណាសា។

ប្រសិនបើការព្យាការណ៍ រដូវប្រាំង កាន់តែអូសបន្លាយ អាក្រក់ នៅពេលខាងមុខទៀតមែននោះ ជាក់ស្តែងនេះ ឆ្នាំ ២០១៥ ករណីគ្រោះធម្មជាតិ នៃភ្លើងឆេះព្រៃ នឹងក្លាយជាទៅ វិនាសកម្មអាក្រក់ បំផុតក្នុងព្រឹត្តិការណ៍ ទំព័រ ប្រវត្តិសាស្រ្ត នេះបើយោងតាមសម្តី Herry Purnomo អ្នកជំនាញ អ័ព្ទ មកពីវិទ្យាស្ថានស្រាវជ្រាវ ព្រៃឈើ អន្តរជាតិ មានមូលដ្ឋាន នៅ ឥណ្ឌូនេស៊ី ។ អ្នកជំនាញរូបនេះ បានយល់ស្របជាមួយនឹងការលើកឡើងអោយដឹងថា ករណីគ្រោះអគ្គីភ័យនៃភ្លើងឆេះព្រៃឆ្នាំនេះ គឺមានភាពស្រដៀងខ្លាំង វិនាសកម្មឆ្នាំ ១៩៩៧ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន