ព័ត៌មានអន្តរជាតិ ៖ ស្ថាបនិក បណ្តាញទំនាក់ទំនងសង្គមយក្ស ហ្វេសប៊ុក លោក Mark Zucker - berg និង ភរិយា Priscilla Chan ចេញសេេចក្តីប្រកាសអោយដឹងថា ពួកគេ នឹងធ្វើការបរិច្ចាកភាគ ហ៊ុនហ្វេសប៊ុក ៩៩% ក្នុងន័យមនុស្សធម៌ជួយដល់ពិភពលោក ដើម្បីជាការសាទរកំណើតកូនស្រី របស់ខ្លួនមកកាន់ពិភពលោកមួយនេះ។

គួរបញ្ជាក់ថា សេចក្តីប្រកាស បរិច្ចាកភាគហ៊ុន Facebook ដល់ ទៅ ៩៩% លើកនេះ ត្រូវបានគេ មើលឃើញជាក់ស្តែងអោយដឹងថា ជាសេចក្តីប្រកាសផ្លូវការ នៅលើទំព័រ Facebook លោក Mark Zuckerberg ។ លោកបញ្ជាក់អោយដឹងថាភាគហ៊ុនដែលត្រូវបរិច្ចាកក្នុងន័យមនុស្សធម៌លើកនេះ នឹងត្រូវបរិច្ចាក ទៅកាន់មូលនិធិ មនុស្សធម៌ Chan Zuckerberg Initiative ដើម្បី ជួលដល់ពិភព លោក ក៏ដូចជា ជាការសាទរកំណើតកូនស្រីរបស់ខ្លួន Max Zuckerberg ពីព្រោះក្នុងនាមជាឪពុក ម្តាយ ពួកយើងពិត ជាចង់អោយ កូនស្រី លូតលាស់ ធំធាត់ និងរស់នៅសង្គមមួយដ៏ល្អប្រសើរ ។

លោក Zuckerberg បន្តអោយដឹងថា ភាគហ៊ុន Facebook សរុប ៩៩% បច្ចុប្បន្នភាព មានតម្លៃជា សាច់ប្រាក់សុទ្ធដល់ទៅ ៤៥ ពាន់លានដុល្លារសហរដ្ឋអាមេរិក។ គួររំឮកថា កូនស្រី សេដ្ឋី Face- book នាងតូច Max Zuckerberg កើត កាលពី សប្តាហ៍ មុន ប៉ុន្តែ សេដ្ឋី និងសេដ្ឋីនី Facebook ទើបតែធ្វើសេេចក្តីប្រកាសផ្លូវការ អំឡុងថ្ងៃអង្គារម្សិលមិញនេះ ។

សេចក្តីប្រកាសផ្លូវការ ពី ការបរិច្ចាក ភាគហ៊ុន Facebook ៩៩% តាមរយៈការបង្កើតមូលនិធិថ្មី Chan Zuckerberg Initiative គោលបំណងជួយដល់ សក្កានុពលមនុស្សជាតិក៏ដូចជាពង្រឹងគុណ តម្លៃកុមារ សម្រាប់ជំនាន់ថ្មី Next Generation ពោលជាមូលនិធិផ្តោតជាសំខាន់ទៅលើគុណភាព អប់រំ ព្យាបាលជម្ងួ ក៏ដូចជា ផ្សាភ្ជាប់ ពិភពលោក និង បង្កើតបាននូវទំនាក់ទំនងដ៏ល្អប្រសើរ ។ "ម៉ាក់របស់កូន និងប៉ា មិនទាន់ហ៊ានពណ៌នាបាននៅឡើយទេ ពីក្តីសង្ឃឹមរបស់កូន មកអោយ ប៉ា និងម៉ាក់ សម្រាប់នាពេលអនាគត ប៉ុន្តែ កូនបាននាំមកនូវចិត្តសប្បុរសអោយពួកយើងទាំង២នាក់ ត្រូវតែធ្វើឡើង ដែលជាក្តីសង្ឃឹមតែមួយគត់់ ចង់អោយកូនរស់នៅបានល្អប្រសើរ" សារខ្លីមានអត្ថ ន័យជ្រៅ ពីសេដ្ឋី និងសេដ្ឋីនី Facebook លោក Mark Zuckerberg និងលោកស្រី Priscilla Chan ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី