ព័ត៌មានអន្តរជាតិ ៖ បុរស ២៦នាក់ ដែលត្រូវបានចាប់ខ្លួនធ្វើជាចំណាប់ខ្មាំង ពីសំណាក់ក្រុមចោរ សមុទ្រស៊ូម៉ាលី អស់រយៈពេលជិត ៥ ឆ្នាំនោះ ត្រូវបានដោះលែងហើយ នេះបើយោងតាមការ គូសបញ្ជាក់ពីអ្នកសម្របសម្រួលអន្តរជាតិ ។

នាវារបស់ពួកគេដែលមានឈ្មោះថា the FV Naham 3 ត្រូវបានចោរសមុទ្រប្លន់ និងរឹបអូសយក តាំងពីខែមីនា ឆ្នាំ ២០១២ មកម្ល៉េះ នាភាគខាងត្បូង ប្រទេស Seychelles ។ នាវា និងក្រុមនាវិក មួយចំនួនត្រូវបាននាំខ្លួនទៅកាន់ឈូងសមុទ្រប្រទេស ស៊ូម៉ាលី បន្ទាប់ពី នាវាលិច ខណៈចំណាប់ខ្មាំងដែលភាគច្រើនមានវត្តមានមកពីប្រទេស តំបន់ អាស៊ីប៉ាស៊ីហ្វិចនោះ ត្រូវបាននាំខ្លួន ទៅកាន់ដីគោក និងរក្សាទុកធ្វើជាចំណាប់ខ្មាំង ។

ពួកគេមានជំនឿជាក់ឲ្យដឹងថា ជាបេក្ខភាពដែលជាចំណាប់ខ្មាំងចុងក្រោយបំផុតដែលត្រូវបាន ក្រុមចោរសមុទ្រសូម៉ាលី ចាប់ឃាត់ខ្លួន ពាក់កណ្តាលទស្សវត ឆ្នាំ ២០០០ ។ គួរបញ្ជាក់ ចោរកម្ម នៅឈូងសមុទ្រប្រទេសសូម៉ាលី បានថយចុះក្នុងរយៈពេលប៉ុន្មានឆ្នាំនេះគួរឲ្យកត់សម្គាល់ ។

ដោយឡែក បើតាមប្រភពសារព័ត៌មានពីប៊ីប៊ីស៊ី ចុះផ្សាយឲ្យដឹងថា ចំណាប់ខ្មាំងទាំង ២៦នាក់ ដែលត្រូវបានដោះលែងនោះ រួមមានដូចជា ជនជាតិកម្ពុជា ចិន តៃវ៉ាន់ ឥណ្ឌូនេស៊ី ហ្វីលីពីន និង វៀតណាម ។ លោក John Steed ដែលបម្រើការងារឲ្យ he Hostage Support Partnership បំភ្លឺ ឲ្យដឹងថា ព័ត៌មានដែលជាប់ទាក់ទងទៅនឹងស្ថានភាពចំណាប់ខ្មាំងត្រូវបានកំហិត ទៅលើរូបភាព ដើម្បីបញ្ជាក់ថាពួកគេពិតជាមានជីវិតឬក៏យ៉ាងណា ។ លោក John Steed បន្តឲ្យដឹងថា ពួក យើងមិនដឹងដូចគ្នា លុះត្រាតែខ្ញុំទៅទទួលយកចំណាប់ខ្មាំងទាំងនោះ នៅថ្ងៃស្អែក ពីប្រទេស សូម៉ាលី ។ លោកបន្ថែមឲ្យដឹងថា ចំណាប់ខ្មាំងទាំងនោះ មានសភាពហេវហត់ អស់កម្លាំង និង ស្គមស្គាំង ហើយមួយចំនួនត្រូវតែជួបគ្រូពេទ្យជាបន្ទាន់ ៕

<object width="480" height="380" data="http://www.youtube.com/v/N3oZIhD1vKg&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/N3oZIhD1vKg&rel=1" /></object>

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី