CamNews

At. Madrid ប៉ះ Eindhoven គ្រា​ដែល Man City ស្វាគមន៍ Dynamo Kyiv នៅ Champions យប់​នេះ

(ម៉ាឌ្រីដ)៖ ជំនួបក្នុង Champions League រឹតតែតានតឹងខ្លាំងឡើងរាត្រីនេះ ខណៈដែលក្រុមម្ចាស់ផ្ទះ Atletico Madrid របស់​អេស្ប៉ាញ ត្រូវ​ការ​ឈ្នះ​ក្រុម​ភ្ញៀវ​មក​ពី​ហូឡង់ PSV Eindhoven ដើម្បីយកកៅអីមួយឡើងទៅវគ្គ៨ក្រុម ចុងក្រោយ គ្រាដែលម្ចាស់ផ្ទះ Manchester City មិនជាភ័យព្រួយប៉ុន្មានទេ ក្រោយយកឈ្នះ Dynamo Kyiv (Dynamo Kiev) របស់អ៊ុយក្រែន ៣-១ ហើយនោះកាលពីជើងទី១ ។

រាត្រីនេះជាការបញ្ចប់ជើង២ រវាងក្រុមទាំង៤ខាងលើនេះ ដើម្បីស្វែងរកអ្នកឈ្នះ និងអ្នកចាញ់ពិតប្រាកដ ស្របពេលដែលមាន៤ក្រុម​ហើយ​ បាន​ឡើង​ទៅ ឈរ​ចាំ​មុន Real Madrid, Wolfsburg, Paris Saint Germain និង Benfica ក្រោយបញ្ចប់ជើងទី២កាលពីសប្តាហ៍មុន ។

ក្រុមរងជើងឯក Champions League ឆ្នាំ២០១៤ Atletico Madrid ត្រូវបានគេព្យាករណ៍ទុកថា នឹងឈ្នះកៅអីមួយ ឡើងទៅវគ្គ៨ក្រុម ព្រោះ​ជើង​ទី១ ទប់បានស្មើ ០-០ នៅក្នុងផ្ទះរបស់ PSV ដែលបង្កឲ្យមិនសូវជាយ៉ាប់ខ្លាំងនោះទេ សម្រាប់ជើងទី២ នាម៉ោង ២៖៤៥នាទីរំលងអាធ្រាត្រយប់នេះ (ម៉ោងនៅកម្ពុជា) ដោយត្រូវការឈ្នះតែ ១-០ ប៉ុណ្ណោះ ក្នុងខណៈដែល PSV ក៏ជាក្រុមខ្លាំង មួយដែលធ្លាប់លេងឈ្នះ Manchester United ២-១ កាល​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល ។

ងាកមកមើល Manchester City វិញ គឺទប់តែស្មើក៏បានដែរ អាចប្រលែងឲ្យស៊ី ១-០ និង ២-០ ក៏បានដែរ ព្រោះមាន ៣គ្រាប់​ក្នុង​ដៃ​ហើយ​នោះ និង​របូត​វិញ​តែ​១គ្រាប់​ប៉ុណ្ណោះ ទោះលេងបានស្មើ ០-០ Norwich City នៅ Premier League កាលពីចុងសប្តាហ៍មុន ៕

រូបភាពកាលពីជួបគ្នាក្នុងជើងទី១ លទ្ធផល ០-០ នៃវគ្គ១៦ក្រុម

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី