CamNews

បារាំង ទួរគី ថ្កោលទោស ការវាយប្រហារផ្លូវអាកាស ម៉ីស៊ីលកំទេច មន្ទីរពេទ្យស្លាប់មនុស្ស ៥០នាក់ហើយ

ព័ត៌មានអន្តរជាតិ ៖​ បារាំង និង ទួរគី បានគូសបញ្ជាក់ឲ្យដឹងថា ការវាយប្រហារផ្លូវអាកាស ឈាន ទៅកម្ទេចចំទីតាំងសំណង់អាគារមន្ទីរពេទ្យមួយកន្លែង នៅភាគខាងជើង ប្រទេស ស៊ីរី គឺជា​ឧក្រិដ្ឋ កម្មសង្គ្រាម។ របាយការណ៍ ពីអង្គការសហប្រជាជាតិ ឲ្យដឹងថា ជនរង  គ្រោះ​ ច្រើនជាង ៥០នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីមានការវាយប្រហារផ្លូវអាកាស វាយប្រហារម៉ីស៊ីលទៅលើបណ្តា ទីតាំងសំណង់អាគារសាលារៀន និងមន្ទីរពេទ្យនៅក្នុងតំបន់ ។

ក្រសួងការបរទេសទួរគី បានដាក់បន្ទុកស្តីបន្ទោសទៅប្រទេសរុស្ស៊ី ពាក់ព័ន្ធ នឹង  ការវាយប្រហារ ផ្លូវអាកាសខាងលើ។ ទោះជាយ៉ាងណាក៏ដោយចុះ រដ្ឋាភិបាលទីក្រុង   ម៉ូស្កូ ពុំ  ទាន់មានប្រតិកម្ម ឆ្លើយតបនឹងការចោទប្រកាន់នេះនៅឡើយទេ។ ទន្ទឹមនឹងនេះ ប្រធានាធិបតី  ស៊ីរី លោក Bashar al-Assad បានដាក់បន្ទុកការសង្ស័យ   របស់ ខ្លួន ទៅ  លើ ការ អនុវត្តគម្រោង បញ្ជប់ប្រទូស្តភាព (គម្រោងបញ្ជប់សង្គ្រាម) នៅ ក្នុងប្រទេសស៊ីរី ។ កាលពី   សប្តាហ៍  កន្លងទៅនេះ មេដឹកនាំ ពិភព លោក បានយល់ព្រមគ្នាធ្វើការរួមក្នុងការបញ្ជប់បញ្ហា   ប្រឈម នៅ  ក្នុងប្រទេស ស៊ីរី ដោយចាប់ ផ្តើមពីដើមសប្តាហ៍នេះផ្ទាល់តែម្តង៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី