CamNews

សុះ ម៉ាច ហួសចិត្តលើបុគ្គលមួយចំនួន អង្គុយចាំតែរិះគន់ គ្មានការពិចារណា ថ្លឹងថ្លែងរកហេតុផល

(ភ្នំពេញ)៖ លោក សុះ ម៉ាច ប្រធានសមាគមសិល្បករ​កម្ពុជា ថ្មីៗនេះ បានបង្ហាញពីអារម្មណ៍ មិនសប្បាយចិត្ត ចំពោះការប្រើពាក្យសម្តីរិះគន់ ពីសំណាក់បុគ្គលមួយចំនួន ដែលមិនបានប្រើគំនិត ប្រើការពិចារណា រកចំណុចល្អ​ឬអាក្រក់ ពោលគឺឲ្យតែឃើញអ្វីប្លែកបន្តិចនោះ ចាប់ផ្តើមធ្វើការរិះគន់ ទាំងទទឹងទិសតែម្ដង។

នៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់ប្រធានសមាគមសិល្បករកម្ពុជា លោក សុះ ម៉ាច បានបង្ហោះ​រូបភាព គ្រាចូលរួមក្នុងវេទិការការពារ និងអភិរក្សធនធានធម្មជាតិ នៅ​វិមាន​ស​ន្តិ​ភាព ភ្ជាប់ជាមួយការសរសេរថា «ឱ! ខ្មែរអើយខ្មែរ មនុស្សអើយមនុស្ស ហេតុអីក៏អ្នកមិនមើលឃើញ ពីគុណសម្បត្តិរបស់គេខ្លះផង ហេតុអីក៏មើលតែមួយជ្រុងដូច្នេះ?»។

«សូមសួរទៅវិញ​ថា បើមានការអញ្ជើញឲ្យចូលរួម ជាមួយរដ្ឋាភិបាល ដើម្បីស្វែងយល់ពីសង្គមជាតិ ក្នុងនាមខ្ញុំបាទ ជាប្រធានសមាគមសិល្បករខ្មែរ និងជាសិល្បករ ដែលតែងតែប្រកាន់ខ្ជាប់ នូវជំហរអព្យាក្រឹត្យមួយរូប គ្មានទៅសិទ្ធិចូលរួមទេឬ​? តើការចូលរួមរបស់ខ្ញុំនេះ ខ្ញុំបានទទួលផលអ្វីខ្លះ?លុយ​? ឡាន​? ផ្ទះ​? តំណែង? ស្បថឲ្យស្លាប់តៃហោងទៅចុះ សូមឆ្លើយថាទេ គឺគ្មានសោះឡើយ ក្រៅពីការយល់ដឹងពីបញ្ហា ក្នុងសង្គមជាតិតែបុណ្ណោះ!»។ នេះជាសម្តីថ្លែង​របស់​​លោ​ក សុះ​ ម៉ាច បានបញ្ជាក់បន្ថែម។

លោក សុះ ម៉ាច បានបន្តថា «ខ្ញុំរស់នៅសព្វថ្ងៃ ជាមួយនិងការងារដ៏សុចរឹត មិនលោភលន់​មិនក្ប​ត់​ឧត្តមគតិរបស់ខ្ញុំឡើយ សូម្បីតែការបម្រើជាតិ ក្នុងគោរមងារជាឯកឧត្តមទីប្រឹក្សា នៅព្រឹទ្ធសភា និងជាប្រធានសមាគមសិល្បករខ្មែរ ពីរអាណត្តិ ក៏ពុំមានប្រាក់ខែមួយសេន​ឡើយដែរ ។ ខ្ញុំរៀនសូត្រ មិនបានជ្រៅជ្រះ និងគេទេ (សញ្ញាប័ត្របាក់ឌុប BacIIក្នុងឆ្នាំ១៩៨៩-៩០) តែប៉ុណ្ណោះ គឺ​មិនបានរៀនសូត្រ ដល់ថ្នាក់បណ្ឌិត ដូចគេនោះទេ ប៉ុន្តែខ្ញុំក៏តែងតែសិក្សារៀនសូត្រ និងស្វែងយល់ពី​ប​ណ្តា ប្រទេសធំៗ និងជឿនលឿននានា លើសកលលោក ដែលខ្ញុំធ្លាប់បានទៅដល់យ៉ាងហោចណាស់ ក៏ដប់ប្រទេសផងដែរ!»។

ប្រធានសមាគមសិល្បករកម្ពុជា លោក សុះ ម៉ាច បាននិយាយទៀតថា​ «ខ្ញុំមិនខឹងមិន​តូចចិត្ត នឹ​ងអ្នកនោះទេ តែអ្វីដែលខ្ញុំសោកស្តាយនោះ គឺអ្នកប្រមាថលើខ្ញុំនេះ ត្រូវចេះវិភាគពិចារណាពីគុ​ណសម្បត្តិ និងគុណវិបត្តិ​របស់អ្នកដទៃ ខ្លះផង។ ខ្ញុំរឹតតែមិនគិតថា លោកប្រកាន់និន្នាការនយោ​បា​យ បក្សណានោះដែរ។ ខ្ញុំគិតថា បើខ្មែរនៅតែប្រកាន់នូវជំហរ គំនិតបែបនេះ ខ្មែរគ្មានថ្ងៃរួបរួមគ្នានោះទេ ប្រទេសជាតិក៏គ្មានសេចក្តីសុខនោះដែរ ធ្វើជាមុនស្សក្នុងសង្គម កុំបក្សនិយម និងជាតិនិយមជ្រុលពេក ត្រូវ ចេះថ្លឹងថ្លែងខ្លះផង នោះទើប្រសើរ ខ្ញុំក៏ស្រឡាញ់ជាតិដូចលោកដែរ!!»។

​យ៉ាងណាមិញ លោក សុះ ម៉ាច ក៏បានផ្ដាំផ្ញើទៅដល់អ្នកដែលអង្គុយរិះទាំងនោះ ត្រូវចេះពិចារណារកត្រូវខុស ឲ្យបានល្អិតល្អន់ មុននឹងសម្រេចចិត្តរិះគន់ លើរឿងអ្វីមួយ ដើម្បីជៀសវាងពាក្យដែលគេ តែងតែនិយាយថា «រិះគន់ផ្កាប់មុខ» ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង