CamNews

ក្រុមចោរ៦នាក់ ប្រើដាវសាំម៉ូរ៉ៃកាប់ប្លន់យកម៉ូតូ១គ្រឿង រួចគេចខ្លួនដោយសុវត្ថិភាព នៅសង្កាត់ទួលសង្កែ

(ភ្នំពេញ)៖ ក្រុមចោរ៦នាក់ជិះម៉ូតូ២គ្រឿង បានប្រើដាវសាំម៉ូរ៉ៃកាប់ប្លន់យកម៉ូតូ១គ្រឿងជនរងគ្រោះ៣នាក់ រួចជិះរត់គេចខ្លួនដោយសុវត្ថិភាព ដោយគ្មានរំខានដល់សមត្ថកិច្ចមូលដ្ឋាននោះឡើយ។ ករណីកាប់ប្រហារប្លន់យកម៉ូតូខាងលើនេះ បានកើតឡើងនៅ យប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅចំណុចទល់មុខហាងសាច់អាំងបាយ៉ាប ផ្លូវមហាវិថីអង្គរ ក្រុមទី៩ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

មន្ត្រីសមត្ថកិច្ចខណ្ឌឫស្សីកែវ បានបញ្ជាក់ថា មុនកើតហេតុជនរងគ្រោះមាន៣នាក់ ជិះម៉ូតូ១គ្រឿងម៉ាកនិចពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1CK-1930 បើកឌុបគ្នាក្នុងបំណង ទៅលេងនៅបុរីកាំកូស៊ីធី លុះជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែបុកគ្នាជាមួយ​ម៉ូតូរបស់ក្រុមជនសង្ស័យ២គ្រឿង ក្នុងនោះមាន១គ្រឿងម៉ាកសេ125 និង១គ្រឿងទៀតម៉ាកហ្ស៊ូម៉ឺអ៊ិចមានបក្ខពួក៦នាក់ ព្រមទាំង​បានប្រទាក់ពាក្យសម្ដីគ្នា រហូតក្រុមជនសង្ស័យបានឆ្លៀតឱកាស​ដកដាវសាំម៉ូរ៉ៃកាប់មកលើក្រុម​ជនរងគ្រោះ២នាក់ ក្នុងចំណោម៣នាក់ចំក្បាល​បណ្ដាល​ឲ្យរងរបួសហូរឈាមដួលទាំងម៉ូតូ។ ភ្លាមៗនោះ​ក្រុមជនសង្ស័យលើកយកម៉ូតូជនរង​គ្រោះជិះចេញរត់គេចខ្លួនបាត់​ស្រមោល ដោយគ្មានរំខានដល់សមត្ថកិច្ចមូលដ្ឋានសូម្បីបន្តិចឡើយ។

មន្ត្រីសមត្ថកិច្ចខណ្ឌឫស្សីកែវ បានបញ្ជាក់ទៀតថា ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ផន សាមុត ភេទប្រុស អាយុ២៤ឆ្នាំ មានមុខរបរជាងផ្សារដែកស្នាក់នៅ ម្ដុំកាំកូស៊ីធី ក្នុងភូមិទួលគោក សង្កាត់ទួល​សង្កែ ខណ្ឌឫស្សីកែវ ជាអ្នកឌុបរងរបួសក្បាល។ រីឯជនរងគ្រោះម្នាក់ទៀតមានឈ្មោះវេន ស្រេង ភេទប្រុស អាយុ២០ឆ្នាំ មានមុខ របរជាជាងដែក និងជាអ្នកជិះកណ្ដាលរងរបួសក្បាល ព្រមទាំងជនរង​គ្រោះ​ម្នាក់ទៀត ជាស្ត្រីដែលជិះពីក្រោយមានឈ្មោះភ័ណ្ឌ ភក្ដ្រ អាយុ១៨ឆ្នាំ មិនបានរងរបួសនោះទេ។ ក្រោយកើតហេតុ ជនរងគ្រោះទាំង៣នាក់ បានត្រឹមមកដាក់ពាក្យបណ្ដឹង​តែប៉ុណ្ណោះដើម្បី​ស្នើ​ឲ្យសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែជួយអន្តរាគមន៍ ស្រាវជ្រាវស្វែងរកម៉ូតូនិងចាប់ខ្លួនក្រុមជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់៕

ផ្តល់សិទ្ធិដោយ ៖​ ​ហ្រ្វេសញ៉ូវអាសុី