CamNews

ចិនប្ដេជ្ញាចិត្តធ្វើ ពហុកីឡដ្ឋាន “មរតកតេជោ” ឲ្យមានរចនាបទ ស្រស់ស្អាត ជាងគេក្នុងតំបន់

ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា លោក ថោង ខុន បានអះអាងថា អ្នកជំនាញសាងសង់ ចិនបានប្ដេជ្ញាចិត្តធ្វើ ពហុកីឡដ្ឋានជាតិ “មរតកតេជោ” ឲ្យក្លាយជាពហុកីឡដ្ឋាន ដែលមានរចនាបទ ដ៏ស្រស់ស្អាត ជាងគេបំផុត ក្នុងតំបន់អាស៊ាន ។

ថ្លែងក្នុងពិធីប្រគល់ ប្រាក់រង្វាន់រាជរដ្ឋាភិបាល ចំនួន ២៤លានរៀល ជូនកីឡាការិនីចំបាប់ នី សំណាង ម្ចាស់មេដាយសំរិទ្ធ កីឡាឆ្នេរខ្សាច់ Asian Beach Games លើកទី៤ កាលពីថ្ងៃទី៣០ ចុងខែវិច្ឆិកាកន្លង ទៅលោក ថោង ខុន បានមាន ប្រសាសន៍ថា កាលពីពេលថ្មីៗកន្លង ទៅក្រុមអ្នកជំនាញ សាងសង់ចិនបាន មកធ្វើការទស្សនៈកិច្ច លើទីតាំងសាងសង់ ពហុកីឡាដ្ឋានជាតិ “មរតកតេជោ” ដែលកំពុងនឹងសាងសង់ នៅតំបន់ជាយក្រុង សម្រាប់ដំណាក់កាលទី១ ដើម្បីត្រៀម ទទួលស្វាគមន៍ ព្រឹត្តិការណ៍ SEA Games លើកទី៣២នាឆ្នាំ២០២៣ ខាងមុខដែលកម្ពុជា នឹងធ្វើជា ម្ចាស់ផ្ទះនោះ ។

លោកបានបន្ដថា ក្នុងដំណើរទស្សនៈកិច្ចនោះ ភាគីជាអ្នកជំនាញសាងសង់ចិន បានឲ្យតម្លៃលើគម្រោង សាងសង់ពហុ កីឡដ្ឋានជាតិប្រវត្តិសាស្រ្ដ នេះថា មានលក្ខណៈសម្បត្តិល្អ ប្រសើរទាំងទីតាំង និងខ្សល់អាកាស ដែលអាចនឹងធ្វើឲ្យអត្ត ពលិកងាយស្រួល ក្នុងការហ្វឹកហាត់ និងការប្រកួត ។ តាមរយៈការសង្កេត យ៉ាងល្អិតល្អន់ បែបនេះ ហើយទើបធ្វើឲ្យអ្នក ជំនាញចិនប្ដេជ្ញាចិត្តថា ពួកគេនឹងជួយរចនាការ សាងសង់ពហុកីឡដ្ឋាន ជាតិកម្ពុជានេះឲ្យមានរចនា បទស្រស់ស្អាតជាង ក្នុងតំបន់អាស៊ាន ។

រីឯលោក វ៉ាត់ ចំរើន អគ្គលេខាធិការការគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានថ្លែងប្រាប់គេហទំព័រ Looking TODAY នៅព្រឹកថ្ងៃទី០៤ ខែធ្នូនេះឲ្យដឹងដែរថា “កាលពីពេលថ្មីៗ កន្លងទៅ ខាងក្រុមការងារចិនគេ បានមកធ្វើការងារជា មួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ហើយគេបាននិយាយថា គេនឹងធ្វើស្ដាតនេះ ឲ្យល្អជាងគេនៅក្នុងតំបន់អាស៊ាន គឺធ្វើឲ្យមានរចនា បទប្លែកពីគេ និងល្អជាងគេតែម្ដង” ។

លោកបានបន្ថែមទៀតថា តាមការអះអាងពីភាគីចិន គេគ្រោងនឹងបើកគម្រោង ធ្វើរចនាបទពហុកីឡដ្ឋានជាតិ “មរតកតេជោ” ឲ្យមានសោភ័ណ្ឌភាព ស្រស់ស្អាតជាងគេ ក្នុងរយៈពេលប្រមាណ៤ឆ្នាំ ពោលគឺចាប់ពីដើមឆ្នាំ ២០១៥ រហូតដល់ឆ្នាំ២០១៩ ខាងមុខទើបបញ្ចប់ ។

ថ្នាក់ដឹកនាំកីឡាដ៏មាន សក្ដានុពលរូបនេះ បានបញ្ជាក់ដែរថា គិតមកដល់ពេលនេះ ពហុកីឡដ្ឋានជាតិ “មរតកតេជោ” ដែលជាពហុកីឡដ្ឋានជាតិ ដ៏ទំនើបលំដាប់ខ្នាត អន្ដរជាតិនេះ សម្រាប់ដំណាក់កាលទី១ គឺសាងសង់បានប្រមាណជា ៦០%ហើយ ក្នុងនោះមានអាងហែលទឹកមួយ, ទីលានប្រកួតកីឡា ក្នុងសាលមួយ ទីលានប្រកួតកីឡា ប្រយុទ្ធចំនួន ២,  តារាងបាល់ទះមួយ, តារាងបាល់ទាត់ផ្លូវការ និងទីលានហ្វឹកហាត់ចំនួន២, ទីលានប្រកួតកីឡាវាយកូនបាល់មួយ និងកន្លែងស្នាក់នៅ របស់ក្រុមកីឡាករ-កីឡាការិនី ចំនួន៣០០នាក់ មួយផងដែរ ។

លោកបន្ដថា ដំណាក់កាលទី១នេះ នឹងបញ្ចប់គម្រោងការសាងសង់ នៅឆ្នាំ ២០១៦ខាងមុខ ដោយប្រើរយៈពេលសាង សង់សរុបចំនួន៣២ខែ នឹងត្រូវចំណាយ ថវិកាប្រមាណជិត ៣៩លានដុល្លារអាម៉េរិក ។ ប៉ុន្ដែក្រោយការសាងសង់រួច យើងមិនទាន់ដំណើរ ភ្លាមៗនោះទេ ពោលគឺរហូត ដល់ឆ្នាំ២០១៩ ទើបយើងដំណើរ ការសាកល្បងទីលាននីមួយៗ ដើម្បី ត្រៀមធ្វើជាម្ចាស់ផ្ទះ កីឡា SEA Games នៅឆ្នាំ ២០២៣តែម្ដង ៕

ផ្ដល់សិទ្ធដោយ៖ ​looking today