ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស អោយដឹង ថាក្រុមហ៊ុនអាកាសចរណ៍ របស់ពិភពលោក ភាគច្រើន សុទ្ធសឹងជាក្រុមហ៊ុន ល្បីៗ រួមមានដូចជាក្រុមហ៊ុនអាកាសចរណ៍ British Airways, Qantas និង Cathay Pacific ជាដើម បានជៀសវាងរួចជាស្រេច បាត់ទៅហើយ ក្នុងការហោះ អោយឆ្ងាយពីដែន អាកាសប្រទេស អ៊ុយក្រែន ចាប់តាំងពីមួយខែមុន មក ម្ល៉េះ ដោយសារតែមានភាពភ័យ ខ្លាច ទៅ សុវត្ថិភាព មុននឹងមានការបាញ់ទម្លាក់យន្តហោះ ម៉ាឡេស៊ី MH17 ។

បើទោះជាត្រូវចំណាយថ្លៃដើម ក៏ដូចជា រយៈពេលយូរក៏ដោយចុះ ក៏អាកាសចរណ៍ អន្តរជាតិ មួយចំនួន បានសម្រេចចិត្ត រួចជាស្រេច និងអនុវត្ត ទន្ទឹមគ្នា ក្នុងការបង្វែរដែនអាកាស ហោះហើររបស់ខ្លួនក្រោយ ពីមានការបង្គាប់បញ្ជា ដោយធ្វើការហាមឃាត់ ក្នុងការហោះហើរ ឆ្លងកាត់ ដែនអាកាស គ្រោះថ្នាក់ខាង លើពីសំណាក់ អាជ្ញាធរ គ្រប់គ្រងចរាចរណ៍ដែនអាកាស ។

គួរបញ្ជាក់ថា អ្នកនាំពាក្យអោយក្រុមហ៊ុនអាកាសចរណ៍ ល្បី របស់ ពិភពលោក Qantas អោយដឹងថា ក្រុមហ៊ុនរបស់ខ្លួន បានបង្វែរ ដែនអាកាសហោះហើរ ចាប់តាំងពីមួយខែ មុនមកម្ល៉េះ ។ យ៉ាងណាមិញ ប្រភពដដែល បន្តអោយដឹងថា ក្រុមហ៊ុន អាកាសចរណ៍ Cathay Pacific ដែលមានមូលដ្ឋាន នៅទីក្រុង ហុងកុង អោយដឹងថាខ្លួន ក៏បានសម្រេចចិត្ត និង អនុវត្តដូចគ្នាដែរ ក្រោយពីមានសេចក្តីប្រកាសចេញ ផ្សាយព្រមាន និង ហាមឃាត់ ។ ដោយឡែក ក្រុមហ៊ុន អាកាសចរណ៍ British Airways, Korean Air Lines, Air Berlin, Asiana Airlines និង China Airlines ក៏ បាន អនុវត្ត ដូចៗគ្នាដែរ ពោល ហោះជៀស ឆ្ងាយពីដែនអាកាស ភាគខាងកើត ប្រទេស អ៊ុយក្រែន បើទោះជា ដែនអាកាស ប្រទេសនេះ ជាដែន អា កាសដ៏សំខាន់ ក្នុងការហោះហើរ ដោយមានតំណភ្ជាប់ ពីអឺរ៉ុប មកអាស៊ី ក៏ដោយចុះ ក៏ពួកគេបាន សំ រេចចិត្តតាំងពីមួយខែ មុនមកម្ល៉េះ ស្របពេលដែល ថ្មីៗនេះ អាកាស ចរណ៍ អង់គ្លេស បានច្រានចោល ទៅនឹងការលើកឡើង ថាក្រុមហ៊ុនរបស់ខ្លួន បានហោះកាត់ ដែនអាកាស ខាងលើ ។

ជាលទ្ធផល ក្រោយពីមានហេតុការណ៍ គ្រោះថ្នាក់ អង្រួន ជុំវិញ ពិភពលោក ដោយមានជំនឿជឿជាក់អោយដឹងថា យន្តហោះ ម៉ាឡេស៊ី មានជើងហោះហើរ MH17 ពិតជាត្រូវបានបាញ់ទម្លាក់ ដោយម៉ីស៊ីល រួចមក បណ្តាអាកាសចរណ៍ មកពីជុំវិញ ពិភពលោក ផ្ទើលនាំគ្នា ហោះវាង ដែនអាកាស ភាគខាងកើត ប្រទេស អូស្រ្តាលី ដូចដែលឃើញស្រាប់ នៅរូបខាងក្រោមនេះ ៕

- អាន ៖ ក្រុមឧទ្ទាម ប្រចាំការ កន្លែងធ្លាក់យន្តហោះ MH17 ដាក់កំហិត ក្នុងការ ស៊ើបអង្កេត ពីក្រុម អ្នកសង្កេតការណ៍

- អាន ៖ Updated : MH17 យន្តហោះ ម៉ាឡេស៊ី ផ្ទុះធ្លាក់ ឆេះយ៉ាងសន្ធោសន្ធៅ ទំនងមកពីការ បាញ់ទម្លាក់ ដោយម៉ីស៊ីល

ប្រែសម្រួល ៖ កុសល
ប្រភព ៖ theguardian និង washingtonpost