កុំព្យុទ័រ All in one របស់ LG
ក្រុមហ៊ុន LG ក្នុងថ្ងៃពិព័ណ៌ Computex 2011 នេះបានបង្ហាញនូវ កុំព្យុទ័រថ្មីមួយដែលហៅថា
All-in-one V300 (ទាំងអស់ក្នុងគ្រឿងតែមួយ)។ កុំព្យុទ័រថ្មីនេះរបស់ LG មានអេក្រង់មើល 3D
ជាមួយ panel IPS និង Multi-Touch។
ដូចនឹងកុំព្យុទ័រធម្មតា LG V300 ក៏មាន keyboard, mouse។ អេក្រង់ទំហំ 23 inch ប្រើ panel
IPS និងបង្ហាញរូប 3D ដោយបច្ចេកវិទ្យាថ្មីឈ្មោះ FPR (Film Pattern Retarder)។ បើអ្នកប្រើ
ចង់បាន ប្រព័ន្ធខាងក្នុងខ្លាំងបំផុត V300 នឹងត្រូវបានបំពាក់ chip Core i7 video card Radeon
HD 6650M, HDD 750GB, RAM 8GB។
ទោះបីជា LG មិនទាន់ប្រកាសនូវតំលៃជាក់ស្តែង ក៏ប៉ុន្តែ V300 នឹងត្រូវចេញលក់នៅស្រុក
កំណើត កូរ៉េនៅខែកក្កដាខាងមុខនេះសិន ហើយបន្ទាប់មកទើបនឹងបង្ហាញខ្លួននៅបអឹរ៉ុប
មជ្ឈិមបូព៌ា និង អាស៊ី។
Tablet Gigabyte S1080 ប្រើ Window 7
Gigabyte ក៏នាំមកបង្ហាញក្នុងពិព័ណ៌Computexឆ្នាំនេះ tablet ប្រើប្រព័ន្ធដំណើរការ window7ដែលមានឈ្មោះS1080។ រចនាសាមញ្ញ S1080 មានគ្រប់គ្រាន់មុខងារស្តង់ដាររបស់កុំព្យុទ័រ
ប្រើ window 7។ chip Intel Atom N570 Dual core 1.66Ghz, RAM 2GB, HDD 320GB។
អេក្រង់ 10,1 inch resolution 1024 x 600។ មានទាំង USB 2.0 និងUSB 3.0 ទៀងផង។
ក្រៅពីនេះ មាន Card Reader, Webcam, Bluetooth 3.0, Wifi និង 3G ទៀត។ កំរាស់វាគឺ
15mm និងទម្ងន់ 900gr។ Gigabyte S1080 និងត្រូវបានចេញលក់ក្នុងខែ មិថុនាខាងមុខ
នេះ ដែលមានតំលៃប្រហែល 625$។
ជាពិសេស ប្រសិនបើអ្នកមិនទាន់ពេញចិត្តចំពោះថ្មរបស់ GigabyteS1080 ចំណុះ4000mAh
អ្នកអាចទិញថែម dock ភ្ជាប់ក្រៅមួយ។ dock នេះមានបន្ថែមថ្មថាមពល 2700 mAh ទៀត។
ក្រៅពីនោះមានថែម USB 2.0 3កន្លែង, HDMI, LAN និង CD-R drive។
ប្រភព៖ Engadget, slashgear
ដោយ៖ មិនា