CamNews

អតីតអគ្គនាយករង ទូរទស្សន៍ CTN ចេញ​មុខ​បដិសេធ ការ​ចោទ​ប្រកាន់​ថា លោក​ជា​ព្រាន​នារីស៊ី​ស្រី​មិន​រើស​មុខ

ភ្នំពេញ៖ អតីតអគ្គនាយករងទូរទស្សន៍ CTN និងបច្ចុប្បន្ន ជាចាងហ្វាងផលិតកម្ម Angkor Picture លោក ប៉ុល វិបូ ហៅនីត ត្រូវបានមនុស្សម្នាក់ ដែលគេសង្ស័យថា ជាមនុស្សស្រី បានចេញមុខបកអាក្រាត ដោយបើកចំហរចំៗថា លោក គឺជាព្រាននារី ស៊ីស្រីមិនរើសមុខ ហើយក៏សម្បូរទៅដោយ រឿងអាស្រូវស្នេហាច្រើន ជាមួយបុគ្គលិកនារីៗ នៅកន្លែងធ្វើការចាស់ច្រើនផងដែរ ។ ប៉ុន្តែភ្លាមៗនេះ ត្រូវបានលោក បដិសេធ និងអះអាងថា ជារឿងមិនពិត គឺមានមនុស្សមិនល្អចង់បង្ខូចកេរ្តិ៍ឈ្មោះលោកប៉ុណ្ណោះ។

បើតាមសាររៀបរាប់ នៅលើ Facebook ដែលមានឈ្មោះថា «លីនដា សូ» បានសរសេររៀបរាប់ជាភាសាខ្មែរថា «អតីតអ្នកដឹកនាំ ទូរទស្សន៍ CTN ដែលល្បីថា ព្រាននារីស៊ីមិនរើសមុខ មានឈ្មោះថា ប៉ុល វិបូ ហៅនីត ជំនាញខាងឌីត(រួមរ័ក) ស្រី ដែលមានរឿងអាស្រូវស្នេហា ជាច្រើនជាមួយ ពិធីការិនី និង បុគ្គលិកជាស្ត្រីមួយចំនួន ដែលជាថ្នូរនិងខ្លួនប្រាណ បើចង់បានធ្វើការនៅ CTN ។ មិនតែ ប៉ុណ្ណោះ បុគ្គលម្នាក់នេះ អួតក្អេងក្អាងមើលមក អ្នកដទៃមិនស្មើនិងខ្លួន រហូតចុងក្រោយ មានការកេងប្រវ័ញ្ច ផលប្រយោជន៍ មិនស្មោះត្រង់ជាមួយ CTN ត្រូវបានម្ចាស់ CTN បណ្តេញក្បាលចោល»។

ប្រភពខាងលើ បានរៀបរាប់ឲ្យដឹងទៀតថា «នាពេលថ្មីៗនេះ បុគ្គលម្នាក់នេះ បានមកធ្វើការឲ្យទូរទស្សន៍មួយទៀត ដែលជាទូរទស្សន៍ល្បីមិនចាញ់ CTN គេមិនចោលចរឹកចាស់ទេ នៅចំពោះមុខមេកើយ គេប្រើឥរិយាបថទន់ភ្លន់ខ្លាំងណាស់ តែចេញផុតពីមុខមេកើយ គេមើលមកបុគ្គលិក ក្រោមឱវាទមិនស្មើរ និងសត្វឆ្កែ ឥឡូវ ឮ ដំណឹងថា បានឈប់ពីស្ថានីយ៍នោះទៀតហើយ ។ សូមបញ្ជាក់ថា មនុស្សលើកកញ្ជើរដើរ ប្រភេទនេះ មិនអាចយកជាគ្នាបានទេ ដោយសារចរឹកមិនស្មោះត្រង់ ។ ធ្វើការនៅស្ថានីយ៍ថ្មីនេះ មិនទាន់បានមួយដង្ហើមចង្រឹតផង ស្រាប់តែ បង្កាត់ភ្លើងស្នេហ៍ ជាព្រាននារី ជាមួយពិធីការិនី អ្នកអានព័ត៌មានម្នាក់ ដោយភូតកុហកថា បានលែងលះជាមួយប្រពន្ធ ដោយយកពិធីការិនីម្នាក់នោះ ទៅដេកជាមួយ មិនលាក់អាថ៌កំបាំងឲ្យគ្នា បែរជាហែកកេរ្តិ៍ អំនួតខ្លួនឯងខ្លាំង ថាមកធ្វើការមួយរយៈខ្លីស៊ីស្រី នៅស្ថានីយ៍នោះ ឡើងពាយ» ។

នៅក្នុងនោះដែលម្ចាស់ Account Facebook ម្នាក់នេះ ក៏បានក្រើនរំឭកទៅនារីៗផងដែរថា «យើងសូមចិត្តនារីៗ ជាពិធីការិនីមួយចំនួន តូចកុំយកស្ថានីយទូរទស្សន៍គេ ជាខែលបិទបាំង របររកស៊ីលក់ខ្លួនអី ព្រោះពួកអាព្រាននារីមានលុយច្រើនគេ ដេកជាមួយហើយ គេមិនដែលលាក់ កេរ្តិ៍ឲ្យនាងទេ បើឈប់បានគួរតែឈប់ទៅ លទ្ធផលចុងក្រោយ មានតែទឹកភ្នែកទេ នាងអើយ លេខក្រោយយើងនឹងចុះផ្សាយម្នាក់ទៀត …» ។
ជុំវិញការចោទប្រកាន់ ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានលោក ប៉ុល វិបូ ហៅនីត ចេញមុខបដិសេធន៍ និងអះអាងថា មិនមែនជាការពិតនោះទេ ពោលអ្នកសរសេរក្នុង Facebook នោះមានចេតនាចង់បង្ខូច កេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់លោកទាំងស្រុង ក្នុងរឿងអ្វីមួយ ហើយការចោទប្រកាន់ខាងលើ ហាក់គ្មានមូលដ្ឋានច្បាស់លាស់ គឺជា Fake Account ។

លោកបានប្រាប់ឲ្យដឹងទៀតថា «ខ្ញុំក៏មិនយល់ដែរថា គេធ្វើនេះ ដើម្បីអ្វីឲ្យពិតប្រាកដ តាមអ្វីដែលខ្ញុំមើលឃើញ អ្នកដែលសរសេរនោះ ហាក់មានគំនុំ ជាមួយខ្ញុំ។ ខ្ញុំឈប់ពី CTN រយៈពេលជាង២ឆ្នាំមកហើយ ហេតុអ្វីមិនបង្ខូចកេរ្តិ៍ឈ្មោះពេលនោះ បើខ្ញុំជាមនុស្សបែបនេះមែន ចាំបាច់មកដល់ពេលនេះហើយ ទើបសរសេរអ៊ីចឹង? ខ្ញុំគិតថា ដូចជាអាក្រក់មើលណាស់ ខ្ញុំសោកស្តាយនូវទង្វើ របស់មនុស្សម្នាក់នោះ ដែលវាយប្រហារខ្ញុំ ពីក្រោយខ្នង និងជាមនុស្សកំសាកបំផុត គ្មានអ្វីត្រូវតបតជាមួយ មនុស្សបែបនេះទេ ព្រោះខ្ញុំគិតថា អត់ប្រយោជន៍ »។

លោកបានបន្ថែមទៀតថា «ខ្ញុំធ្វើការនៅ CTN ក្នុងតំណែងជាអគ្គនាយករង គឺកេរ្តិ៍ឈ្មោះរបស់ខ្ញុំល្អណាស់ បើចង់ដឹងសួរអ្នកធ្វើការ ជាមួយខ្ញុំជាង១០០នាក់នោះ ថាចរិកខ្ញុំបែបណា មនុស្សខ្ញុំអាក្រក់ឬអត់? ហើយកាលដែលខ្ញុំសុំឈប់ ពី CTNនេះ គឺដោយសារតែខ្ញុំ មានការងារផ្ទាល់ខ្លួន គឺងាកមកពង្រឹង និងដឹកនាំផលិតកម្មរបស់ខ្ញុំ គ្មានហេតុផលណា មួយ ដូចអ្វីដែលបុគ្គលរូបនោះ អះអាងឡើយ។ បុគ្គលខាងលើ កំពុងតែសំអុយកេរ្តិ៍ឈ្មោះខ្ញុំ ក្នុងន័យច្រណែនឬជាចេតនា អាក្រក់ណាមួយ ដើម្បីឲ្យខ្ញុំ និងគ្រួសារមានបញ្ហាល្អក់កករ។ ខ្ញុំគិតថា បើអាច បើក្លាហាន សូមឲ្យបុគ្គលនោះ ចេញមុខមកតតាំងគ្នា បើនៅចំពោះមុខច្បាប់ កាន់តែល្អ »។

ទោះបីជាយ៉ាងណា លោក ប៉ុល វិបូ ហៅនីត បានសង្កត់ធ្ងន់ថា លោកសូមធ្វើការបដិសេធន៍ ទាំងស្រុង ចំពោះសារដែលបុគ្គលលាក់មុខនោះ សរសេរបង្ហោះឡើង ក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះ ហើយអ្វីដែលលោកទទូចនោះ គឺសូមឲ្យមហាជន ក៏ដូចជា អ្នកដែលធ្លាប់ស្គាល់រូបលោកច្បាស់ ធ្វើការពិចារណា ឡើងវិញថា តើរឿងនេះជាការពិតឬយ៉ាងណា ៕

ផ្តល់សិទ្ធដោយ ៖​ ដើមអម្ពិល