PATTAYA - ប៉ូលីស បានតាមប្រមាញ់ចាប់ខ្លួនជនសង្ស័យម្នាក់ ដែលបានវាយដុំនិស្សិតស្រីជនជាតិចិនអាយុ ១៨ ឆ្នាំម្នាក់ ដោយដំបង និងបានប្លន់យកទ្រព្យរបស់នាង ដែលមានតម្លៃជិត ៣ ម៉ឺនបាត មុននឹងគេចខ្លួនតាមឡានដឹកទំនិញមួយគ្រឿង នៅយប់ថ្ងៃអាទិត្យ។

និស្សិតស្រី ដែលត្រូវបានគេស្គាល់ថា មានឈ្មោះ Laichu Han បានរងរបួសក្បាល និងរបួសស្បែក នៅលើជង្គង់ និងជើងរបស់នាង។ នាងបានប្រាប់ប៉ូលីសថា នាងបានត្រលប់ទៅបន្ទប់របស់នាងតែម្នាក់ឯង ពីហាងទំនើបមួយ នៅពីក្រោយហាង LK នៅភាគខាងត្បូងខេត្ដប៉ាតាយ៉ានៅពេលដែលបុរសម្នាក់ បានលោតចេញពីរថយន្តភីកអាប់ពណ៌សមួយគ្រឿង ហើយបានវាយដុំនាង ដោយដំបង។

នាងបាននិយាយថា នាងត្រូវបានចោរវាយឱ្យដួលសន្លប់ បន្ទាប់មកនាងបានដឹងខ្លួនវិញ នៅតាមដងផ្លូវ ពេលមេឃកំពុងភ្លៀង។ បន្ទាប់មកនាងបានទៅរកមនុស្សនៅក្បែរនោះ ដើម្បីសុំឱ្យគេជួយ។

និស្សិតចិនម្នាក់នេះ បាននិយាយថា នាងបានបាត់កាបូបស្ពាយរបស់នាង ដែលមានប្រាក់ក្នុងនោះ៣,០០០ យន់ (ប្រហែល ១៥,០០០ បាត) លុយបាត ៣,០០០ បាត និងទូរសព្ទដៃមួយគ្រឿងមានតម្លៃ ១០,០០០ បាត។

អ្នកស្រុកបាននិយាយថា ពួកគេបានឮស្ត្រីម្នាក់ស្រែក ហើយបានចេញទៅរកមើល។ ពួកគេបានឃើញបុរសម្នាក់ស្លៀកពាក់សម្លៀកបំពាក់ពណ៌ខ្មៅ កាន់ដំបងឈើ និងស្ពាយកាបូប រត់ទៅកាន់ឡានភីកអាប់ ហើយក៏បើកចាកចេញទៅ។

ពួកគេបាននិយាយថា ពួកគេមិនបានមើលឃើញស្ត្រីជនជាតិចិននេះនោះទេ រហូតទាល់តែនាងបានទៅរកពួកគេ នៅពេលក្រោយដើម្បី សុំឱ្យជួយ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Bangkokpost