ព័ត៌មានកីឡា៖ ក្លឹប Chelsea ក្រោយពីត្រូវបានម្ចាស់ផ្ទះ Stoke City ផ្ដួលដោយគ្រាប់បាល់ប៉េណង់ទី ៥-៤ ហើយដើរចេញពីព្រឹត្ដិការណ៍ Capital One Cup យ៉ាងអាម៉ាសមុខទៅនោះ ចំណែកលោក Jose Mourinho ដូចជាគ្មានអ្វីត្រូវឈឺចាប់ទាល់ទេសោះ ក្រោយពីបោះពាក្យតបមកវិញថា ស្ថានភាពនៃការគ្រប់គ្រងរបស់គាត់នៅតែអស្ចារ្យ។

បើទោះបីជាលទ្ធផលត្រូវបានបង្ហាញក៏ដោយមែនក៏ដោយ ចំពោះលោក Jose Mourinho ក៏មិនព្រមស្ដីបន្ដោសកីឡាកររបស់គាត់ដែរ មិនត្រឹមតែប៉ុណ្ណោះថែមទាំងកោតសរសើរនូវការខិតប្រឹងប្រែង ទៀតផងដោយនិយាយថា " ខ្ញុំសួរដោយស្មោះថា តើអ្នកគិតទេដែល ពួកគេនឹងមិននៅជាមួយខ្ញុំ និងដែលពួកគេមិនធ្វើអ្វីគ្រប់យ៉ាងដើម្បីឈ្នះ? ....ពិតណាស់វាជាលទ្ធផលដែលគួរឲ្យឈឺចាប់បំផុត ប៉ុន្ដែមិនមែនសម្រាប់ខ្ញុំនោះទេ គឺសម្រាប់ពួកគេ ហើយខ្ញុំគ្រាន់តែដឹងថា គឺគ្មានអ្វីច្រើននោះទេ គឺគ្រាន់តែបាត់បង់ការគោរព និងកោតសរសើរ លើពួកគេ គឺមិនមែនខ្ញុំនោះទេ .....សម្រាប់ខ្ញុំវាគឺគ្រាន់តែជាស្ថានភាពមួយអស្ចារ្យប៉ុណ្ណោះ ប្រសិនជាកីឡាករ ទាំងអស់នោះពិតជាចង់ប្រឆាំងនឺងខ្ញុំមែននោះ តែខ្ញុំក៏សូមបញ្ជាក់ឡើងវិញដែរថា វាគ្មានលទ្ធផល អ្វីល្អឡើយ ប្រសិនជាអ៊ីចឹងមែន ។ ខ្ញុំគិតថា អ្វីដែលមនុស្សជាច្រើនបានសរសេរ និងនិយាយគឺ ភាពអាក្រក់របស់កីឡាករ នូវអ្វីដែលគេបានធ្វើកន្លងមក"។ ស្របពេលនៃការធ្វើសន្និសិតការសែត លោក Mourinho ត្រូវបានគេសួរថា តើលោក នៅត្រូវការភាពជឿងជាក់ទៀតដែរ ឬទេ គាត់បានឆ្លើយមកវិញថា គឺគាត់លែងត្រូវការភាពជឿជាក់អ្វីទៀតហើយ មកទល់ពេលនេះ ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ dailystar