អ្នកស្រាវជ្រាវប្រទេសជប៉ុន បាននិយាយថា៖ កាលពីម្សិលមិញ ពួកគេបានបង្កើតវិធីសាស្រ្តមួយ ដើម្បីរកឲឃើញមេរោគ Ebola ក្នុងរយៈពេល ៣០នាទី ដោយប្រើបច្ចេកទេស ដែលអាចឲ វេជ្ជបណ្ឌិតវិភាគរក ការឆ្លង បានយ៉ាងឆាប់រហ័ស។

សាស្ត្រាចារ្យ Jiro Yasuda និង ក្រុមរបស់គាត់នៅសកលវិទ្យាល័យ Nagasaki និយាយថា៖ ដំណើរការរបស់ពួកគេមានតំលៃថោកជាង ប្រព័ន្ធដែលកំពុងប្រើប្រាស់ នៅក្នុងអាហ្វ្រិចខាងលិច ដែលមេរោគដ៏កាចសាហាវនោះ បានសំលាប់មនុស្សអស់ ជាង ១,៥០០នាក់។ លោក Yasuda បានប្រាប់ AFP តាមទូរស័ព្ទថា៖ វិធីសាស្រ្តថ្មី នេះ មានលក្ខណៈសាមញ្ញជាង វិធីសាស្រ្តបច្ចុប្បន្ន ហើយអាច ប្រើបាននៅក្នុងប្រទេសដែលមិនមានឧបករណ៏ធ្វើតេស្តថ្លៃៗ។ ពួកយើងមិនទាន់ទទួលបាន សំនួរ រឺការស្នើរសុំទេ ប៉ុន្តែយើង រីករាយផ្តល់ជូនប្រព័ន្ធថ្មីនេះ ដែលបានត្រៀមលក្ខណៈរួចរាល់ជា ស្រេច។

សាស្ត្រាចារ្យ Yasuda បានរៀបរាប់ថា៖ ក្រុមរបស់ពួកគាត់ បានបង្កើតវិធីសាស្រ្តនោះ ដែលគេហៅថា "primer" ដែលវាមានកំលាំងកើនឡើង នៅពេលរកឃើញ gene ដែលមានមេរោគ Ebola ក្នុង គំរូឈាម រឺក៏អង្គធាតុរាវផ្សេងៗទៀតក្នុងសារពាង្គកាយ។ ការប្រើ វិធីសាស្រ្ត ribonucleic acid (RNA) ដែលមានស្រាប់ គឺជាម៉ូលេគុល ជីវសាស្ត្រដែលប្រើក្នុងការបំលែង gene ដែល យកចេញពី មេរោគណាមួយដែលមាននៅក្នុងគំរួឈាម។ បន្ទាប់មកសំយោគ DNA មេរោគនោះ ដែលអាចប្រើ លាយជាមួយ primer ហើយយកទៅកំដៅ រហូតដល់ 60-65 អង្សារសេ។ ប្រសិនបើមានមេរោគ Ebola នោះ DNA ដែលមានមេរោគ មានកំលាំង កើនឡើង ក្នុងពេល ៣០នាទី ដោយសារតែ សកម្មភាពរបស់ primer។ អនុផល ដែលទទួលបានបន្ទាប់ពីដំណើរការរួច ធ្វើឲអង្គធាតុ រាវនោះក្លាយទៅជាល្អក់ ដែលអាចមើលឃើញនឹងភ្នែក។

ចំនែកឯវិធីសាស្រ្តបច្ចុប្បន្ន ដែលគេហៅថា polymerase chain reaction, (PCR) ត្រូវបានប្រើយ៉ាងទូលំ ទូលាយក្នុងការរកមេរោគ Ebola ដែលវេជ្ជបណ្ឌិតចាំបាច់ត្រូវ កំដៅ និងធ្វើឲត្រជាក់ គំរូទាំងនោះ ច្រំដែល ហើយចំណាយពេលរហូតដល់ទៅ ២ម៉ោង។ ផ្ទុយទៅវិញ សំរាប់ តំលៃប្រព័ន្ធទាំងអស់ នៃវិធីសាស្រ្តថ្មី នេះវិញ គឺចំណាយ តែ ប៉ុន្មានរយដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ ដូច្នេះ ចំពោះប្រទេសកំពុងអភិវឌ្ឍន៏ ក៏មានលទ្ធភាពអាចធ្វើ បានដែរ។

ប្រែសំរួលដោយ៖ ដាណា
ប្រភព៖ news