CamNews

សោកនាដកម្ម ដែនទឹក កាប៉ាល់ទម្ងន់ធ្ងន់ ជាង ៤ ម៉ឺនតោន បុកផែ សម្លាប់មនុស្ស ៣ នាក់

ព័ត៌មានអន្តរជាតិ ៖  ដោយយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាន
បរទេស ស្កាយ  ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ​ បានគូសបញ្ជាក់
អោយដឹងថា មនុស្ស ៣ នាក់បានស្លាប់បាត់បង់ជីវិត ខណៈច្រើននាក់ផ្សេងទៀតនៅតែបន្ត
បាត់ខ្លួន បន្ទាប់ពីមានគ្រោះថ្នាក់ដែនទឹក ក្នុងក្រុង Genoa ប្រទេសអ៊ីតាលី ខណៈកាប៉ាល់
ផ្ទុកទៅដោយកុងទ័រន័របុកជាមួយនឹងប៉មត្រួតបញ្ជាការ (Control Tower)នៅកំពង់ផែមួយ
នេះ។

គួរបញ្ជាក់ផងដែរថា​  ក្រុមមន្រ្តីជំនាញក៏កំពុងតែចេញប្រតិបត្តិ  ការរុករកអ្នកដែលរស់រាន
មានជីវិត    ដោយធ្វើការមុជរុករកក្រោមទឹក ផ្តុំកន្លែងកើតហេតុ ។  គេជឿថា មនុស្ស ១៣
នាក់  បានស្ថិតនៅក្នុងបរិវេណនៃកន្លែងកើតហេតុ បន្ទាប់ពី ៣ នាក់  ត្រូវបានសម្លាប់ និង
១០ នាក់ផ្សេងទៀត បានបន្តបាត់ខ្លួន។

យ៉ាងណាមិញ បើយោងតាមសម្តីបុគ្គលិកក្រុមហ៊ុន  Messina Line company  ដែលមាន
មូលដ្ឋាននៅកំពង់ផែក្រុង Genoa និងជាម្ចាស់នាវានេះ បានអោយដឹងថា សោកនាដកម្ម
នេះ  បានកើតឡើងនៅពេលដែលនាវាចាកចេញពីកំពង់ផែ  តែមិនដឹងជាមានមូលហេតុ
អ្វីច្បាស់នោះទេ ដែលបានបណ្តាលអោយកើតមានឡើងនូវរឿងដូច្នេះ។

លើសពីនេះ        ក៏មានការបញ្ជាក់អះអាង   ពីម្ចាស់នាវាផ្ទាល់ផងដែរ  គឺលោក  Stefano
Messina ដោយបានបញ្ជាក់ថា យើងពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង​ បន្ទាប់ពីបានទទួល
ព័ត៌មានថា     បានកើតមានឡើងនូវសោកនាដកម្មមួយនេះ  ដែលកាលពីពេលកន្លងមក
មិនដែលធ្លាប់ជួបប្រទះនោះទេ ហើយយើងពិតជាអស់សង្ឃឹមជាខ្លាំង។

ដោយឡែក បើនិយាយពីអ្នកបើកបរកាប៉ាល់រូបនេះវិញ ត្រូវបានចាប់ឃាត់ខ្លួន និងរងការ
សាកសួរព័ត៌មានលំអិតពីមន្រ្តីជំនាញ។  គួររំឭកផងដែរថា  កាប៉ាល់មួយនោះមានប្រវែង
បណ្តោយដល់ទៅ   ២០០  ម៉ែត្រ ទទឹង ៣០ ម៉ែត្រ  និង មានទម្ងន់ធ្ងន់ដល់ទៅ ៤០,៥០០
តោនឯណោះ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ