(ក្រុងឡុងដ៍)៖ ជំនួបខ្លាំងប៉ះខ្លាំងក្រុមការពារតំណែងជើងឯកតោខៀវ Chelsea ត្រូវធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះ បិសាចក្រហម Manchester United នាម៉ោង ០០៖៣០នាទីរំលងអធ្រាត្រយប់នេះ ក្នុង Premier League សប្តាហ៍ទី១៩ បញ្ចប់ជើងទី១ រដូវកាលឆ្នាំ២០១៥-២០១៦ ។

Man Utd ទើបតែបាត់បង់៣ពិន្ទុ កាលពីយប់ថ្ងៃសៅរសប្តាហ៍មុននៅក្នុងផ្ទះរបស់ Stoke City ដោយលទ្ធផល ២-០ ដែលធ្វើឲ្យគ្រូបង្វឹក Louis van Gaal មានការខ្វាយខ្វល់ខ្លាំងឡើងពីអនាគតរបស់គាត់នៅក្នុងក្លឹបជើងខ្លាំងអង់គ្លេស មួយនេះ ក្រោយលេង៤ប្រកួតចុងក្រោយចាញ់រហូត និងស្មើ៣ប្រកួតផ្សេងទៀតទាំងក្នុង និងក្រៅទឹកដី ។

ងាកមកមើល Chelsea ដែលលេងមិនឈ្នះក្រុមភ្ញៀវ Watford ដោយរក្សាលទ្ធផលស្មើ ២-២ កាលពីសប្តាហ៍មុនដូចគ្នានោះ រឹតតែតស៊ូខ្លាំងឡើងដូចគ្នា គ្រាដែលមានគ្រូបង្វឹកថ្មិបណ្តោះអាសន្ន Guus Hiddink នៅកីឡដ្ឋាន Stamford Bridge ជំនួសកៅអីលោក Jose Mourinho ដែលត្រូវបានបណ្តេញចេញពីតំណែងកាលពីសប្តាហ៍មុន ។

ទោះពីជាយ៉ាង Chelsea បានឈ្នះកៅអីមួយហើយឡើងទៅវគ្គ១៦ក្រុមចុងក្រោយនៃ Champions League គ្រាដែល គូប្រជែងនៅកីឡដ្ឋាន Old Trafford យប់នេះ Man Utd បានជ្រុះទៅលេងនៅពាន Europa League វិញនោះ ដោយសារតែជាប់លេខ៣ ក្នុងពូល ។ ក្នុងទាំងពីរនេះលេងឈ្នះគ្នាទៅវិញទៅមក ហើយតែងតែចាប់ផ្តើមដោយភាពត្រ ដាបត្រដួសដូចគ្នាក្នុងរដូវកាលថ្មីនេះ ៕

រូបភាពកាលជួបគ្នានាពេលកន្លងមក

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី