CamNews

ពិព័រណ៍​ស្ថាបត្យករ និង ការតុបតែង​កម្ពុជា ឆ្នាំ ២០១៦ នឹងរៀបចំលើកដំបូង នៅកោះពេជ្រ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៦ – ជាមួយនឹងស៊េរីដ៏ជោគជ័យទាំងឡាយនៃពិព័រណ៍សំណង់ និង ការតុបតែងមីយ៉ាន់ម៉ា ( Myanmar Build & Décor ) ក្រុមហ៊ុន ICVeX ដែលជាអ្នករៀបចំ និងម្ចាស់ពិព័រណ៍ពាណិជ្ជកម្មអាជីពនៃពិព័រណ៍សំណង់ និងការតុបតែងមីយ៉ាន់ម៉ា បានចាប់ដៃគ្នាជាមួយសមាគមស្ថាបត្យករកម្ពុជា ( CSA ) នៅក្នុងការរៀបចំពិព័រណ៍ស្ថាបត្យករ និងការតុបតែងកម្ពុជា ឆ្នាំ ២០១៦ ( Cambodia Architect & Décor 2016 ) លើកទីមួយ ដើម្បីបម្រើឲ្យកំណើនតម្រូវការសម្ភារៈសំណង់ ស្ថាបត្យកម្ម ការរចនាផ្នែកខាងក្នុង គ្រឿងសង្ហារឹម និង ការតុបតែងសម្រាប់ទីផ្សារកម្ពុជា ។ ពិព័រណ៍ស្ថាបត្យករ និង ការតុបតែងកម្ពុជា លើកទីមួយនេះ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ៩ ដល់ ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៦ នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ ( DIECC ) ដែលស្ថិតក្នុងរាជាធានីភ្នំពេញ ។

កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេសដែលមានប្រវត្តិសាស្ត្រខាងផ្នែកសំណង់ និង ស្ថាបត្យកម្ម ហើយបច្ចុប្បន្ននេះ ឧស្សាហកម្មសំណង់ និង អចលនវត្ថុនៅកម្ពុជាមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស ហើយកន្លងមកពុំធ្លាប់មានភាពសកម្មជាងនេះទេ ។ យោងតាមក្រសួងរៀបចំដែនដី នគររូបនីយកម្ម និង សំណង់ ( MLMUPC ) មានគម្រោងសាងសង់សរុបចំនួន ៩,៧២៩ គម្រោងនៅរាជាធានីភ្នំពេញ ( ២០១១-២០១៥ ) ដែលមានផ្ទៃសរុប ២១,៤៦៤,០៦៦ ម៉ែត្រក្រឡា ។ ផ្ទៃនៃជាន់អគារមានតម្លៃ ៨,៩៥៧ លានដុល្លារ។ GDP របស់កម្ពុជាត្រូវបានប៉ាន់ស្មានថានឹងមានកំណើនអប្បបរិមា ៧% សម្រាប់ឆ្នាំបន្តបន្ទាប់ខាងមុខ។ មានការរំពឹងទុកថា ការផ្គត់ផ្គង់សរុបនៅរាជធានីភ្នំពេញនឹងកើនឡើង ៥៣៣.៧៥% ដោយសារតែការលេចឡើងនៃការអភិវឌ្ឍទីក្រុងរណប ការអភិវឌ្ឍសហគមន៍ហ៊ុំព័ទ្ធដោយទ្វាររបង អគារការិយាល័យ ប៉មពាណិជ្ជកម្ម និងអគារលំនៅដ្ឋាន ដែលសម្ភារសំណង់ ការតុបតែង និងគ្រឿងសង្ហារិមមានតម្រូវការខ្ពស់បំផុត ។

ក្នុងកិច្ចសហការជាមួយសមាគមស្ថាបត្យករកម្ពុជា (CSA) ដែលមានបណ្ដាញស្ថាបត្យករចំនួន ៣,០០០ នាក់ ដែលបានបញ្ចប់ការសិក្សា និង ស្ថាបត្យករអាជីពនៅកម្ពុជា និង ដោយមានការគាំទ្រពីគណៈស្ថាបត្យករកម្ពុជា និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា ( YEAC ) ពិព័រណ៍ស្ថាបត្យករ និងការតុបតែងកម្ពុជា នឹងក្លាយជាវេទិកាជួបជុំប្រចាំឆ្នាំ ដែលបម្រើសេចក្ដីត្រូវការ និងភាពរីកចម្រើននៃឧស្សាហកម្មមួយនេះ។ ការពិព័រណ៍លើកទីមួយនឹងបង្ហាញជូននូវម៉ាកសញ្ញា និង ក្រុមហ៊ុនជាង ១០០ ក្នុងប្រទេស និង ក្រៅប្រទេស ដែលរួមមានជាអាទិ៍ដូចជា ប្រទេសថៃ ម៉ាឡេស៊ី សិង្ហបុរី វៀតណាម កូរ៉េ និងបណ្ដាប្រទេសជាច្រើនទៀត។ ពិព័រណ៍នេះក៏ទទួលបានការឧបត្ថម្ភជាផ្លូវការផងដែរពីក្រុមហ៊ុន SCG ( ស៊ីម៉ង់ត៍កំពត ) ដែលជាតួអង្គធំជាងគេបង្អស់នៅអាស៊ីអាគ្នេយ៍នៅក្នុងឧស្សាហកម្មអគារ និងសំណង់ ដែលត្រូវតែមកចូលរួមទស្សនាដើម្បីជួយលើកស្ទួយឧស្សាហកម្មអគារ និងសំណង់កម្ពុជា ។ ជាមួយគ្នានេះផងដែរ ពិព័រណ៍នេះមានការសហការឧបត្ថម្ភដោយក្រុមហ៊ុន HENG Asia ដែលជាក្រុមហ៊ុនចែកចាយសម្ភារសំណង់នាំមុខគេមួយនៅកម្ពុជា ។

ពិព័រណ៍ស្ថាបត្យករ និងការតុបតែងកម្ពុជា ឆ្នាំ ២០១៦ នឹងក្លាយជាវេទិកាឧស្សាហកម្មសម្រាប់ការផ្លាស់ប្ដូរ និងចែករំលែកការអប់រំ និងចំណេះដឹង ក៏ដូចជាធនធានល្អបំផុតសម្រាប់សម្ភារសំណង់ ការរចនាផ្នែកខាងក្នុង គ្រឿងសង្ហារឹម និង ការតុបតែងផងដែរ ។ លំដាប់នៃការពិព័រណ៍រួមមានដូចជា សម្ភារសំណង់ ពិព័រណ៍ផ្នែងខាងក្នុង ផ្នែកខាងក្រៅ ផលិតផល ព្រមទាំងដំណោះស្រាយផ្នែកមេកានិច និង វិស្វកម្ម ។

ក្រុមហ៊ុន SCG ( ស៊ីម៉ង់ត៍កំពត ) ដែលជាតួអង្គធំជាងគេបង្អស់នៅអាស៊ីអាគ្នេយ៍នៅក្នុងឧស្សាហកម្មអគារ និង សំណង់ នឹងធ្វើការតាំងបង្ហាញជូននូវសំណាកបទពិសោធន៍ផលិតផលអេកូ ប្រកបដោយការច្នៃប្រឌិត ការប្រើប្រាស់ផលិតផលនៅក្នុងបរិយាកាសទំនើប និង ដំបូន្មានស៊ីជម្រៅពីអ្នកឯកទេស គ្រឿងសង្ហារឹម សាឡុង និងគ្រឿងតុបតែងមានគុណភាពខ្ពស់បំផុតដែលនាំចូលមកពីប្រទេសថៃ ម៉ាឡេស៊ី និងសិង្ហបុរី ការរចនាប្លង់ គ្រឿងសង្ហារឹមតុបតែង និង លេងម៉ូដដែលមានគុណភាពខ្ពស់បំផុតពីក្រុមហ៊ុន Decoroom សមូហកម្មឥដ្ឋក៉ារូ ក្រាល ការរចនាប្លង់កម្រាលព្រំ Axminster តម្រូវតាមបុគ្គលពីក្រុមហ៊ុន Carpets Inter ស្ថាបត្យកម្ម និង ដំណោះស្រាយផ្នែកខាងក្នុងពីក្រុមហ៊ុន Jarken ព្រមទាំងការទស្សនាតង់ពិព័រណ៍របស់ប្រទេសថៃ សិង្ហបុរី និង ម៉ាឡេស៊ីផងដែរ ។

ព្រឹត្តិការណ៍នេះគឺជាព្រឹត្តិការណ៍ដែលចាំបាច់ត្រូវចូលរួមទស្សនា ជាពិសេសសម្រាប់អ្នកអាជីពពាណិជ្ជកម្ម អ្នកម៉ៅការ វិស្វករ ស្ថាបត្យករ អ្នករចនាផ្នែកខាងក្នុង ក៏ដូចជាអ្នកអភិវឌ្ឍវិស័យអចលនវត្ថុ សណ្ឋាគារ និងរីសត អគារ និងអគារូបវ័ន្ត ដើម្បីទទួលបាននូវប្រភពផលិតផល និន្នាការទីផ្សារ និង បណ្ដាញឧស្សាហកម្មផងដែរ ។

ស្របគ្នាជាមួយនឹងការពិព័រណ៍នេះផងដែរ សមាគមស្ថាបត្យករកម្ពុជា (CSA) នឹងធ្វើការរៀបចំ «សិក្ខាសាលាស្ដីពីគំនិតច្នៃប្រឌិតក្នុងការរចនាប្លង់របស់កម្ពុជា ( Cambodia’s Design Innovation Seminar )» ដោយវាគ្មិនជាតិ និងអន្តរជាតិ ជាមួយនឹងប្រធានបទនិយាយ និងការពិភាក្សាគ្នារបស់ក្រុមអ្នកឯកទេសដែលក្ដោបទៅលើស្ថាបត្យកម្ម សំណង់ និងនិន្នាការទីផ្សាររចនាប្លង់រហូតដល់ចប់ព្រឹត្តិការណ៍រយៈពេល ៣ ថ្ងៃនេះ។ លើសពីនេះ CSA ក៏នឹងរៀបចំ “អាហារពេលល្ងាចសមោសរស្ថាបត្យករកម្ពុជា ឆ្នាំ ២០១៦ (Cambodian Architect 2016 Gala Dinner)” នៅពេលរាត្រីផងដែរ ដែលពោរពេញដោយភាពសប្បាយរីករាយ និងមានការជួបជុំស្ថាបត្យករ អ្នកអភិវឌ្ឍន៍ អ្នកមានវិជ្ជាជីវៈផ្នែកឧស្សាហកម្ម ដែលរំពឹងថានឹងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាង ២០០ នាក់ ។ ពិព័រណ៍ស្ថាបត្យករ និងការតុបតែងកម្ពុជា ឆ្នាំ ២០១៦ នឹងធ្វើឡើងនៅថ្ងៃទី ៩-១១ ខែមិថុនា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (DIECC) ក្នុងរាជធានីភ្នំពេញ ចូលរួមដោយសេរី៕