CamNews

រន្ធត់ណាស់! កំពុងធ្វើដំណើរទៅកន្លែង ប្រារព្ធពិធីរៀបការ កូនក្រមុំត្រូវបាញ់សម្លាប់ កណ្តាលផ្លូវ

(ប៉ាគីស្ថាន)៖ បុរសជនជាតិប៉ាគីស្ថានម្នាក់ ត្រូវបានប៉ូលិសចាប់ខ្លួន ដោយចោទប្រកាន់​ពីបទឃាតកម្ម បន្ទាប់ពីសម្លាប់កូនក្រមុំ ដែលត្រូវជាបងប្អូនជីដូនមួយនឹងគ្នា មុនពេលរៀបការប៉ុន្មានម៉ោងប៉ុណ្ណោះ ព្រោះមិនពេញចិត្តនឹងបុរស (អនាគតជាប្ដី) ដែលចូលមកក្នុងជីវិតនាង។ ​

ឃាតកឈ្មោះ Muhammad Zubair បានបាញ់សម្លាប់ នាង A.B. អាយុ២៧ឆ្នាំ ដែលត្រូវជាបងប្អូននឹងគ្នា ព្រោះតែជននេះ​មិនពេញចិត្ត នឹងឲ្យអនា គតស្វាមីនាង ចូលមករស់នៅក្នុងគ្រួសារ​ ជាមួយខ្លួនឡើយ ហើយនៅថ្ងៃកើតហេតុ គឺនារីជាកូនក្រមុំ ទើបនឹងចាកចេញ​ពីកន្លែងស្លៀកឈុតរៀបការ កំពុងធ្វើដំណើរមកកាន់កន្លែង ប្រារព្ធពិធី ស្រាប់តែមកដល់សាកលវិទ្យាល័យមួយ ស្ថិតនៅផ្លូវ Chakri ក៏មានមនុស្សពីរនាក់ជិះម៉ូតូ មកឈប់ពាំងផ្លូវរថយន្ត រួចឃាតកក៏បានចុះពីលើម៉ូតូ ទាញកាំភ្លើងបាញ់សំដៅ នារីរងគ្រោះពីរគ្រាប់ ចំក្បាល និងកញ្ចឹងក បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ មើលទៅគួរឲ្យស្លុតខ្លាំងណាស់៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង