ព័ត៌មានអន្តរជាតិ ៖ សេចក្តីរាយការណ៍ ពីទូរទស្សន៍រដ្ឋ នាព្រឹកថ្ងៃអង្គារនេះអោយ ដឹងថា មនុស្ស ស្លាប់ដោយសារការវាយប្រហារ រលកកំដៅក្តៅ នៅភាគខាងត្បូង ប្រទេស ប៉ាគីស្ថាន បានកើន ឡើងដល់ ៤៧៤ នាក់ហើយ ។

លោក Saeed Mangnejo មន្រ្តីសុខាភិបាល ជាន់ខ្ពស់ បញ្ជាក់ អោយ ដឹងថា ភាគច្រើននៃជនរង គ្រោះស្លាប់បាត់បង់ជីវិត ជិត ៣០០ នាក់ មានវត្តមានចេញពី មន្ទីរពេទ្យ ចម្បង ៤ ផ្សេងពីគ្នា នៅ ក្នុងទីក្រុង កំពង់ផែ ទីក្រុង Karachi ។ គួរបញ្ជាក់ថា មន្រ្តី ឧតុនិយមជាតិ លើកឡើងអោយដឹងថា សីតុណ្ហភាព នៅក្រុង Karachi បានកើន ឡើង កំដៅ ដល់ទៅ ៤៥ អង្សា ជាកម្រិតសីតុណ្ហភាព អាក្រក់បំផុតចាប់តាំងពីឆ្នាំ ១៩៧៩ ។

លោកស្រី វេជ្ជបណ្ឌិត Dr Semi Jamal ប្រធានមន្ទីរពេទ្យ ក្នុងស្រុក Jinnah អោយដឹងថា មនុស្ស ប្រមាណ ២០០ នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងមន្ទីរពេទ្យ របស់លោកស្រី ភាគច្រើននៃក្រុម ជនរងគ្រោះ ស្លាប់បាត់បង់ជីវិត គឺមានវ័យចំណាស់ មានអាយុ ចាប់ពី ៥០ ឆ្នាំឡើង ។ ខណៈតួរ លេខអ្នកស្លាប់ កើនឡើងដល់ ៤៧៤ នាក់ ដោយសារតែរលកកំដៅ ក្តៅខ្លាំង ក្នុងរយៈពេល ៣ ថ្ងៃ ចុងក្រោយនេះ ក្នុងនោះ តួរលេខអ្នករងគ្រោះ កើនឡើងដូចគ្នាដែរ កើនឡើងដល់ ៣០០០ នាក់ ស្របពេលដែល ២០០ រងគ្រោះ ធ្ងន់ធ្ងរ ពីផលប៉ះពាល់ រលក កំដៅ ក្តៅដ៏ខ្លាំង ៣ ថ្ងៃចុងក្រោយ នេះ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ិនហួរ