(បរទេស)៖ តារាចម្រៀងប្រុស វ័យ២១ឆ្នាំ Justin Bieber បានធ្វើការវាយបក ទៅលើក្រុមតារាអូស្ត្រាលី ដែលមានឈ្មោះថា «5 Seconds of Summer» ដែលលើកឡើងប្រឆាំងនឹងលោក តាមរយៈកិច្ចសម្ភាសន៍មួយ ជាមួយទស្សនាវដ្តី Rolling Stone ដែលពេលនោះ តារាវ័យ២០ឆ្នាំម្នាក់របស់ក្រុមនេះ គឺ Michael Clifford និយាយថា Justin Bieber ស្អប់ក្រុមតារា Australian Band និងលើកឡើងទៀតថា តារាចម្រៀងសញ្ជាតិកាណាដារូបនេះ មានអាល់ប៊ុមផ្ទាល់ សម្រាប់ឲ្យគេចុច Like ដល់ទៅ ២-៣ ម៉ោង ។

តាមរយៈ Twiiter របស់តារាចម្រៀង Justin Bieber បានសរសេរតប ក្នុងអត្ថន័យទាំងស្រុងថា «Michael 5 SOS Sorry guy, [sic] don't hate you. Don't even know u. And u sure u came to our party because my album wasn't on loop? Strange.» មានន័យថា សុំទោស! មិនស្អប់អ្នកទេ ទោះបីមិនស្គាល់គ្នា ។

ហើយក៏ចោទសួរទៀតថា តើច្បាស់ទេ ដែលថាអ្នកមកកាន់ពិធីជប់លៀងនេះ ដោយសារតែអាល់ប៊ុមរបស់ខ្ញុំ មិននៅក្នុងរង្វង់នេះ? ប្លែកណាស់! ក្នុងនោះដែរ តារាចម្រៀងប្រុសវ័យក្មេងរូបនេះ ក៏ព្រមានថា កុំឲ្យប្រើឈ្មោះរបស់ខ្លួន នៅទំព័រដើមរឿង ។

ការប៉ះទង្គិចពាក្យសម្តីគ្នា រវាងតារាចម្រៀង Justin Bieber និងក្រុមតារាចម្រៀង «5 Seconds of Summer» នេះកើតឡើង បន្ទាប់ពីពួកគេចូលរួម នៅក្នុងពិធីជប់លៀងមួយនៅ Los Angeles សហរដ្ឋអាម៉េរិក ហើយក៏ល្បីថា ក្រុមនេះនិង Justin គ្រោងនឹងចេញអាល់ប៊ុមថ្មី ក្នុងថ្ងៃតែមួយទៀតផង ប៉ុន្តែមិនដឹងថា រឿងនេះគ្រាន់ តែជាការលើកឡើង ដោយមិនច្បាស់លាស់ ឬយ៉ាងណានោះទេ ៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី