CamNews

សិស្សវិទ្យាល័យបាក់ទូក និងបក្ខពួក ឆក់កាបូបពីភ្នំពេញ មកជាប់ខ្នោះ ស្រុកស្អាង

កណ្តាល៖ ជនសង្ស័យពីរនាក់ បានធ្វើសកម្មភាពឆក់បូប គេពីក្រុងភ្នំពេញ រួចហើយ ជិះម៉ូតូគេច ខ្លួនរហូត មកដល់ស្រុកស្អាង ត្រូវនគរបាលស្រុកធ្វើការ ពួនស្ទាក់ដេញ បង្រ្កាបបាន និងចាត់ការ ទៅតាម ផ្លូវច្បាប់ ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១៩និង៣០នាទីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ២១អា ភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។

នគរបាលបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន បានមានគ្នាពីរនាក់ ទី១- ឈ្មោះ ផាត បូរ៉ា ភេទប្រុស អាយុ ២៣ឆ្នាំ មានមុខរបរលេងភ្លេង រស់នៅភូមិ៣ ឃុំសង្កាត់ទឹកល្អក់ ខណ្ឌទួលគោក រាជធានី ភ្នំពេញ និងទី២ឈ្មោះ ពេជ្រ ចាន់កុសល់ ភេទប្រុស អាយុ ១៧ឆ្នាំមានមុខរបរសិស្សថ្នាក់ទី១១ នៅវិទ្យាល័យបាក់ ទូក រស់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។ ក្នុងនោះដែរនគរបាលដកហូតវត្ថុតាង ម៉ូតូម៉ាក ហុង ដាសេ១០០ ពណ៌ខ្មៅ សេរីឆ្នាំ២០១២ ពាក់ស្លាកលេខ ព្រៃវែង 1B-9804 និងកាបូបស្ពាយ ពណ៌ខ្មៅ ចំនួនមួយ (ក្នុងនោះរួមមានសៀវភៅ និង កាតសិស្សសាលា និងលុយចំនួន ១៨២០០រៀល)។

នគរបាលបន្តថា មុនពេលកើតហេតុសង្ស័យ បានជិះម៉ូតូឌុបគ្នាចេញពី ផ្ទះលុះមកដល់ម្តុំពេទ្យ លោកសង្ឃ ស្រាប់តែប្រទះឃើញនារីម្នាក់ ជិះម៉ូតូដោយដាក់កាបូប នៅពីមុខ រួចហើយពេលនោះជនសង្ស័យ បានជិះ អែប រួចហើយធ្វើសកម្មភាព ឆក់កាបូបរបស់ ជនរងគ្រោះជិះគេចខ្លួនតែម្តង ខណៈនោះដែរ ប្រជាពលរដ្ឋ ធ្វើដំណើរតាមផ្លូវឃើញជិះម៉ូតូដេញតាមរួចហើយស្រែកថាចោរៗ រហូតដល់ក្នុងភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ទើបនគរបាល ស្រុកធ្វើដេញស្ទាក់ រហូតឈានបង្ក្រាប់បានតែម្តង។ ក្រោយពេលឃាត់ខ្លួនបាននគរបាល ធ្វើការសាកសួរជនសង្ស័យ សារភាពពីសកម្មភាពរបស់ខ្លួន រួច នគរបាល បានកសាង សំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាន ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល