(ភ្នំពេញ)៖ សាកសពស្ត្រីម្នាក់ ហើមស្អុយរលួយ ត្រូវបានគេប្រទះឃើញ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះ នៅខាងកើតស្ពាន លីយ៉ុងផាត់ ស្ថិតក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ខណៈសមត្ថកិច្ចជំនាញកុសល្យវិច្ច័យ បានដាក់ការសង្ស័យថា ជាអំពើឃាតកម្ម។

លោក ឯក សេរីវុធ អធិការរងនគរបាលយុត្តិធម៌ខណ្ឌជ្រោយចង្វារ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះជាស្ត្រីដែលបានដេកស្លាប់ហើមស្អុយ រលួយនេះ នៅពុំទាន់ស្គាល់ពីអត្តសញ្ញាណ្ណ នៅឡើយទេ ដោយ សមត្ថកិច្ចកំពុងបន្តសហការស្រាវជ្រាវ និងធ្វើកុសល្យវិច្ច័យ ។

លោកបានបន្ដថា បន្ទាប់ពីសហការបើក ការស្រាវជ្រាវប៉ុន្មានម៉ោងក្រោយ និងជំហ៊ានដំបូងកម្លាំងសមត្ថកិច្ច បានដាក់ការសង្ស័យថា ជាករណីឃាតកម្ម ព្រោះស្ត្រីរងគ្រោះដែលស្លាប់នេះ គឺត្រូវជនសង្ស័យដែលមិនស្គាល់ពីអត្តសញ្ញាណសម្លាប់ ដោយប្រើដំបងវាយ បណ្ដាលឲ្យបែកលលាក្បាលពីក្រោយ។

ដោយឡែកសាកសពស្ត្រីរងគ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានសហការយកទៅតម្កល់ បូជាតាមប្រពៃណីនៅឯវត្តសំបួរមាស ស្ថិតក្នុងខណ្ឌដង្កោ។

បច្ចប្បន្ន កម្លាំងនគរបាលមូលដ្ឋានខណ្ឌជ្រោយចង្វារ កំពុងបន្តសហការ ជាមួយកម្លាំងនគរបាលកុសល្យវិច្ច័យ ដើម្បីស៊ើបអង្កេតរក អត្តសញ្ញាណជនរងគ្រោះ និងកំណត់អត្តសញ្ញាណជនត្រូវសង្ស័យដែលបាន ធ្វើសកម្មភាពវាយសម្លាប់ជនរងគ្រោះ។

ជាមួយគ្នានោះ លោកវរសេនីយ៍ត្រី ឯក សេរីវុធ អធិការរងនគរបាលយុត្តិធម៌ បានអំពាវនាវរកក្រុមគ្រួសារ ដែលបានបាត់សមាជិករបស់ខ្លួន សូមទំនាក់ទំនងលេខទូរស័ព្ទ០១៦ ៨៩៣ ១៣៥/០១២ ៨៩៣ ១៣៥៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី