(ពោធិ៍សាត់)៖ ពិតជាអភ័ព្វណាស់លោកអើយ! គូរដណ្ដឹងមួយគូរត្រូវបានយមរាជ ឆក់យកតួស្រីបាត់ ខណៈតួប្រុសរងរបួសធ្ងន់នៅ ក្នុងហេតុការណ៍ភ្លៀងលាយខ្យល់កន្ត្រាក់ បណ្តាលឲ្យរលំផ្ទះបាក់សង្កត់លើពួកគេ កំពុងដេកក្រោមផ្ទះ នាព្រលប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិផ្ទះចេក ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ទោ ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ចាប់ពីម៉ោង៧ដល់ម៉ោង៩យប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ នៅឃុំឈើតុំ ស្រុកក្រគរ មានភ្លៀងធ្លាក់មួយមេ លាយឡំដោយផ្លេកបន្ទោរ និងខ្យល់កន្ត្រាក់យ៉ាងខ្លាំង បណ្ដាលឲ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋមួយចំនួនរាបដល់ដី ។ ជាក់ស្ដែង ផ្ទះមួយខ្នងនៅ ភូមិឃុំកើតហេតុខាងលើ ដែលជនរងគ្រោះជាគូរដណ្តឹង និងគ្នាបានសម្រាកនោះ គឺបានរលំធ្លាក់សង្កត់បណ្តាលឲ្យខាងនារីស្លាប់ភ្លាមៗ តែម្តងចំណែកខាងបុរសបានរងរបួសធ្ងន់។ នារីដែលស្លាប់មានឈ្មោះ ក្រិច ចាន់ដែត អាយុ១៩ឆ្នាំ និងបុរសជាគូដណ្តឹង ឈ្មោះ សែន អៃ អាយុ២៥ឆ្នាំ របួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

លោកអធិការស្រុក បានបញ្ជាក់ថា ទាំងពីរនាក់ជាគូរដណ្ដឹងនឹងគ្នាសល់៤ថ្ងៃទៀតរៀបការ ហើយផ្ទះនោះទើបនឹងធ្វើថ្មី សម្រាប់ត្រៀមរៀបចំរៀបមង្គលការ។ លោកអធិការបានបន្ថែមទៀតថា នៅល្ងាចកើតហេតុនោះ ពេលមានភ្លៀងធ្លាក់ខ្លាំង លាយឡំនិងខ្យល់កន្ត្រាក់ ហើយជនរងគ្រោះទាំងពីរនាក់ កំពុងនៅក្រោមផ្ទះ ខណៈនោះស្រាប់តែផ្ទះរលំមកសង្កត់លើ បណ្ដាលឲ្យស្លាប់ និង របួសតែម្ដង មិនតែប៉ុណ្ណោះជ្រូកចំនួន ពីរក្បាលក៏ងាប់ក្នុងពេលនោះផងដែរ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី