រ៉ូម៉ានី៖ ព្រោះតែការលេង Facebook បានបណ្តាលឲ្យក្មេងស្រី អាយុ១៤ឆ្នាំម្នាក់ឈ្មោះ Andreea Patuleanu ត្រូវបាត់ បង់ជីវិតដោយសារ តែស៊ូទ្រាំ នឹងការអង្គុយក្រោមកំដៅថ្ងៃ អស់រយៈពេលជាច្រើនម៉ោងមិនបាន ។

នៅថ្ងៃកើតហេតុ ក្មេងស្រី រងគ្រោះបានសន្លប់ស្តូកស្តឹង ខណៈពេលដែលអង្គុយលេង Facebook ក្រោមកំដៅថ្ងៃក្នុងរយៈពេលដ៏យូរ ព្រោះតែនាងអាច លេងវាបានដោយមិនអស់ប្រាក់ តែឥទ្ធិ ពលនៃកំដៅថ្ងៃបានធ្វើឲ្យស្បែករបស់ Patuleanu ត្រូវស្ងួតក្រៀមឆេះខ្លោចរហូត ដល់នាងដួលដេកលើដីតែម្តង ។

ប៉ូលិសបាននិយាយថា Patuleanu រស់នៅក្នុងគ្រួសារក្រីក្រមួយហើយ នៅតំបន់ដែលនាងរស់នៅពុំមាន Internet ប្រើប្រាស់ទេទើប ក្មេងស្រីរូបនេះ មកកាន់ភូមិដែលផ្តល់ Wifi ឲ្យប្រើដោយមិនគិតថ្លៃរហូតដល់នាងភ្លេចខ្លួន អង្គុយលេង Facebook ក្រោមកំដៅថ្ងៃជាច្រើនម៉ោងបែបនេះ ហើយកំដៅថ្ងៃដ៏ហួតហែងនេះ បានវាយប្រហារបេះដូងរបស់ Patuleanu រហូតដល់នាងសន្លប់បាត់ស្មារតី ទោះបីជាក្រុមសង្គ្រោះ មកដល់ក៏មិនអាចជួយនាង បានឡើយរហូតដល់ Patuleanu ត្រូវស្លាប់យ៉ាងអណោចអធម ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល