ខ្សែភាពយន្តតុក្កតា Coco បានឈ្នះពានរង្វាន់ Golden Globe ២០១៨ សម្រាប់ផ្នែក Animation ល្អបំផុត។ ក្រុមហ៊ុន Pixar film បានឈ្នះលើខ្សែភាពយន្ត Animation ដូចជា Loving Vincent, The Boss Baby, Ferdinand និង The Breadwinner.

នេះជារឿងទីមួយហើយ ដែលក្រុមហ៊ុន Pixar film បានផលិតរឿងទាក់ទងនឹងវប្បធម៌របស់ពួកម៉ិកស៊ិកកូ។ រឿង Coco បានបង្ហាញពីកូនក្មេងម្នាក់ ដែលចូលចិត្តផ្នែកតន្រ្តី ប៉ុន្តែរងការរើសអើងពីសមាជិកគ្រួសាររបស់គាត់។ ថ្ងៃមួយ ជាថ្ងៃដែលគេប្រារព្ធថ្ងៃនៃសេចក្តីស្លាប់ (Day of the Dead) ក្មេងប្រុសម្នាក់នោះបានចូលទៅកាន់ភពនៃសេចក្តីស្លាប់ (Land of the Dead) ហើយបានរកឃើញជីតារបស់គេ ដែលជាតន្រ្តីករក៏ល្បីល្បាញម្នាក់។

រឿង Coco ត្រូវបានចំណាយពេល ៦ឆ្នាំ សម្រាប់ការផលិត ដោយក្រុមការងារបានធ្វើដំណើរទៅកាន់ប្រទេសម៉ិកស៊ិកកូ ដើម្បីធ្វើការស្រាវជ្រាវ និងស្វែងយល់អំពីវប្បធម៌ និងតន្រ្តីនៃប្រទេសនោះ។

លោក Lee Unkrich អ្នកដឹកនាំរឿងមួយនេះ បាននិយាយថា៖ «ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានទំនួលខុសត្រូវដ៏ធំនៅលើស្មាររបស់ខ្ញុំ ដើម្បីធ្វើរឿងនេះឲ្យត្រឹមត្រូវ។» គាត់បានបន្តទៀតថា៖« ខ្ញុំត្រូវធ្វើរឿងគ្រប់យ៉ាង ដើម្បីភាពជោគជ័យ ខ្ញុំត្រូវនៅក្បែរអ្នកជំនាញ ហើយត្រូវបញ្ចូលខ្លួនរបស់យើងទៅក្នុងវប្បធម៌របស់ម៉ិកស៊ិកកូ ឲ្យកាន់តែច្រើន តាមដែលអាចធ្វើទៅបាន។»

លោក Unkrich ក៏បានអរគុណក្រុមការងាររបស់គាត់។ គាត់បាននិយាយថា៖ «រឿង Coco មិនអាចកើតឡើង ដោយគ្មានមនុស្សដ៏អស្ចារ្យរបស់ម៉ិកស៊ិកកូ និងប្រពៃណីរបស់ Día de los Muertos នោះឡើយ»៕

ប្រភព៖theverge