កូរ៉េ៖ ក្រោយព័ត៌មាន ស្រពិចស្រពិល ទាក់ទងនឹងការត្រឡប់មកវិញ ក្រុមចម្រៀងស្រី ដែលលេចធ្លោ ជាងគេនៅកូរ៉េ ខាងត្បូង2NE1ថ្មីៗនេះ បានប្រកាសថា នឹងត្រឡប់មកវិញ នៅថ្ងៃទី២១ ខែវិច្ឆិកាខាងមុខនេះ ដែលជាដំណឹងល្អ សម្រាប់អ្នកគាំទ្រ។

ព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យដឹង នៅថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០១៥នេះថា ក្រោយប្រកាសពីការវិលត្រឡប់ មកវិញ របស់ក្រុមចម្រៀង IKON , WINNER និងកំពូលតារាចម្រៀង PSY ក្នុងពេលឆាប់ៗខាងមុខនេះ ផលិតកម្ម YG Entertainment បានប្រកាសថា ក្រុមចម្រៀង 2NE1ក៏នឹងត្រឡប់មកជួបប្រិយមិត្ត នៅថ្ងៃទី២១ ខែវិច្ឆិកា នេះដែរ ហើយដំណឹងនេះ ធ្វើអ្នកគាំទ្រ 2NE1 បានធូរចិត្តក្រោយសង្ស័យថា សមាជិក2NE1 អាចបំបែកគ្នា ដោយសារវល់ ការងាររៀងៗខ្លួន ខណៈមេក្រុមកញ្ញា CL កំពុងមមាញឹក ជាមួយអាល់ប៊ុមចម្រៀង នៅអាមេរិក ហើយ Dara Park ក៏កំពុងមមាញឹក ជាមួយខ្សែភាពយន្តថ្មី ។

សូមបញ្ជាក់ថា ក្រោយប្រកាស ការវិលត្រឡប់មកវិញ របស់តារាចម្រៀងមួយ ចំនួន YG Entertainment បានលើក ជាសំណួរពិសេសមួយថា «បន្ទាប់មកជានរណា?» អ្នកគាំទ្រជាច្រើន មានការរំភើបចិត្ត និងគិតថាជា Idols របស់ពួក គេគឺ 2NE1 ហើយថ្ងៃនេះ YG បានប្រកាសជាផ្លូវការ ដែលធ្វើឲ្យអ្នកគាំទ្រកាន់តែអន្ទះសារ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល