ប៉ុន្មានថ្ងៃក្រោយពេលដែលលេចចេញ នៅក្នុងបណ្តាឯកសាររបស់ សហព័ន្ធគណកម្មាធិការទំនាក់ទំនងអាមេរិក (FCC), Galaxy Mega 7.0 បានបន្តលេចចេញរូបភាពថ្មី តាមរយះការបង្ហាញឲ្យដឹងពីគេហទំព័រ Gsmarena ។ នេះគឺជាស៊េរីផលិតផលបន្ទាប់ពីគំរូ Mega 6.3 ដែលបានបង្ហាញខ្លួន កាលពីឆ្នាំមុន។ ក្រៅ តែពីមានអេក្រង់ធំជាងមុន លក្ខណៈសម្បត្តិផ្នែកខាងក្នុងក៏ខ្លាំងជាងមុន កាមេរ៉ាក៏មានកំរិតរីសូលុយហ្សិន ធំជាងមុនផងដែរ។

Galaxy Mega ជំនាន់ទី២ អាចនឹងមានអេក្រង់ដល់ទំហំ 7 inch តែរាងមិនធំដូច Tablet ទំហំ 7 inch នោះទេ

បើទោះបីជាមានអេក្រង់ 7 inch ប៉ុន្តែ Galaxy Mega 7.0 ត្រូវបានចាត់ចូលក្នុងទម្រង់ឧបករណ៍ Phablet ដោយសារតែវាមានរូបរាងតូចស្តើង និងមាន Feature ផ្តោតខ្លាំងទៅលើ ការហៅទូរស័ព្ទចេញចូល ផ្ញើ សារ។

មុននេះ បណ្តាព័ត៌មានចចាមអារាមបានឲ្យដឹងថា ស្មាតហ្វូនអាចនឹងមានឈ្មោះកូដ SM-T2558។ លក្ខណៈសម្បត្តិរួមមាន CPU Quad Core 1,2 GHz, RAM 1,5 GB និងអាចបន្ថែមមេម៉ូរីក្រៅបានតាម រយះកាត microSD បានដល់ទំហំអតិបរមា 128 GB។ កាមេរ៉ាក្រោយមានទំហំ 8 megapixel និងមុខទំហំ 2 megapixel។ អេក្រង់មានកំរិតរីសូលុយហ្សិន HD គឺ 1.280 x 720 pixel។

ស្មាតហ្វូនមានវិមាត្រមិនជាធំណាស់ណាឡើយ បើប្រៀបនឹងផលិតផលដែលមានទំហំដល់ទៅ 7 inch គឺ ជាក់ស្តែងមានខ្នាតវិមាត្រតែ 191,24 x 99,7 x 8,95 mm និងទម្ងន់ 245 g៕

ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress