CamNews

រដ្ឋមន្រ្តីព័ត៌មានឲ្យ បញ្ឈប់ការផ្សាយ ផលិតផលឱសថខ្មែរ មួយចំនួន

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាឲ្យម្ចាស់ ស្ថានីយ៍ទូរទស្សន៍ អប្សរាប៉ុស្តិ៍លេខ១១ និងវិទ្យុABC កម្ពុជា១០៧.៥ មេហ្កាហឺត ត្រូវបញ្ឈប់ សកម្មផ្សាយពាណិជ្ជកម្មឱសថបុរាណខ្មែរអង្គរវត្តជា ចេង គ្រូផ្សំថ្នាំ លោកស្រី ឡុង ស៊ីណាង និងផលិតផលអាហារបំប៉នសុខភាពរបស់វិទ្យុABC។

លិខិតរបស់លោករដ្ឋមន្រ្តីក្រសួងព័ត៌មានកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤ ដែលមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលទើបតែទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា មូលហេតុដែល ស្នើឲ្យ បញ្ឈប់នេះ ដោយសារតែផលិតផលទាំងនោះមិន បានចុះបញ្ជីកា និងពុំបានឆ្លងកាត់ ការត្រួតពិនិត្យគុណភាព ប្រសិទ្ធិភាព សុវត្ថិភាព ពីក្រសួងសុខាភិបាល។

ដើម្បីជៀសវាងលទ្ធផលអវិជ្ជមានអំពីការផ្សព្វផ្សាយបំផ្លើសហួសការពិត ភូតកុហក ដែលនាំឲ្យខាតបង់ប្រាក់កាស និងបង្កគ្រោះថ្នាក់ដល់សុខភាព ប្រជាពលរដ្ឋ ក្រសួងព័ត៌មាន ស្នើឲ្យម្ចាស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ត្រូវបញ្ឈប់ការផ្សាយពាណិជ្ជកម្មអាហារបំប៉ន សុខភាពនិងឱសថបុរាណ ទាំងអស់នេះជាបន្ទាន់ ចាប់ពីពេលជូនដំណឹងនេះ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល