CamNews

ឆក់ទូរស័ព្ទប៉ះចំអ្នក រត់ម៉ូតូឌុប បើកដេញធាក់ ផ្តួលរត់ចោលម៉ូតូ ១ថ្ងៃក្រោយនគរបាល តាមចាប់បាន

ភ្នំពេញ ៖ កម្លាំងនគរបាល ផ្នែកព្រហ្មទណ្ឌខណ្ឌទួលគោក សហការជាមួយកំលាំង នគរបាលប៉ុស្តិ៍ ផ្សារដេប៉ូទី១ និងប៉ុស្តិ៍ផ្សារដេប៉ូទី៣ បានស្រាវជ្រាវរហូត តាមចាប់ជនសង្ស័យ ២នាក់ ក្រោយធ្វើសកម្មភាព ឆក់ទូរស័ព្ទ របស់ អ្នករត់ម៉ូតូឌុប តែត្រូវជនរងគ្រោះជិះដេញ តាមពីក្រោយ ហើយធាក់ផ្តួលធ្វើឲ្យពួកគេរត់ចោលម៉ូតូ នៅកន្លែងកើត ហេតុ ។

មន្រ្តីនគរបាលផ្នែកព្រហ្ម ទណ្ឌខណ្ឌទួលគោក បានប្រាប់នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥នេះថា ជនសង្ស័យ ទាំង២នាក់ ត្រូវបានចាប់ខ្លួន ចំណុចផ្ទះជួលលេខ១៨ ផ្លូវលេខ១១០ ក្រុមទី១ ភូមិ១ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌ ទួលគោក កាលពីល្ងាចថ្ងៃទី៨ ខែកញ្ញា ក្រោយឆក់ទូរស័ព្ទមុនមួយថ្ងៃ នៅក្នុងភូមិសាស្រ្ត សង្កាត់ផ្សារដេប៉ូទី១ ។

មន្រ្តីនគរបាលបានបញ្ជាក់ថា ជនសង្ស័យទី១-ឈ្មោះ ជា ជ័យសំណាង ហៅ តឿ អាយុ២៣ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅភូមិកោះម្អម ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ( ជាអ្នកឆក់ ) និងជនសង្ស័យទី២- ឈ្មោះ ភិន សីហា អាយុ ២៤ឆ្នាំ មុខរបរ ពុំពិតប្រាកដ មានទីលំនៅដើមភូមិ ប្រមាត់ដី ឃុំស្វាយទាប ស្រុកចំការ លើ ខេត្តកំពង់ចាម ស្នាក់នៅបណ្តោះអាសន្ន ( កន្លែងឃាត់ខ្លួន )។ ដោយឡែក ជនរងគ្រោះ ទ្រី សិរីរ័ត្ន អាយុ ២៤ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ១៣ ៨ ផ្លូវលំ ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

មុនពេលកើតហេតុ នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅចណុចមុខផ្ទះលេខ ១៥AEO ផ្លូវលេខ២២៣ ក្រុមទី៣៩ ភូមិ៩ សង្កាត់ផ្សារដេប៉ូទី១ ជនសង្ស័យទាំងពីរបានជិះម៉ូតូម៉ាក Honda C125 ពណ៌ខ្មៅស៊េរី 2014 ពាក់ស្លាកលេខភ្នំពេញ 1NC-4362 ធ្វើសកម្មភាពឆក់ទូរស័ព្ទ របស់ជនរងគ្រោះ ខណៈពេលដែលជនរងគ្រោះ កាន់ទូរស័ព្ទចុចលេងហ្គេម ពេលឈប់ម៉ូតូចាំម៉ូយ ពេលនោះជនរងគ្រោះជិះដេញតាម ហើយបានធាក់ម៉ូតូ ជនសង្ស័យដួល នៅជិតពេទ្យវនីដា សង្កាត់ផ្សារដេប៉ូទី១ ជនរងគ្រោះបានយកទូរស័ព្ទបានវិញ និងបន្សល់ ទុកម៉ូតូ១គ្រឿង។

ក្រោយចាប់ខ្លួន តាមរយ:ការស្គាល់ស្លាកលេខម៉ូតូនោះ កម្លាំងសមត្ថកិច្ច បានបញ្ជូនទៅសួរនាំបន្ត នៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿង ទៅតុលាការចាត់ការតាមនីតិវិធី៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល