CamNews

ភ្លាមៗ ៖ ព្រឹកមិញ ម៉ោងជិត ៥ ទាបភ្លឺ មានករណីផ្ទុះ នៅមុខ មជ្ឈមណ្ឌលកំសាន្ត រងរបួស មនុស្ស ១៤ នាក់

ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ១៤ នាក់ បានទទួលរងរបួស ធ្ងន់ និង ស្រាល បន្ទាប់ពី មានករណីផ្ទុះគ្រាប់បែកដៃ មួយបានកើតឡើង នៅពីមុខ មជ្ឈមណ្ឌលកំសាន្តមួយកន្លែង នាវេលា ព្រឹក ព្រលឹមថ្ងៃព្រហស្បត្តិ៍នេះ ដោយនៅក្នុងនោះ​ ជន រងគ្រោះ មានជនជាតិ ២ នាក់  នេះ បើយោងតាមការ  ដកស្រង់ អត្ថ បទផ្សាយ ពីទំព័រសារព័ត៌មានបរទេស រដ្ឋចិន ស៊ិនហួរ ។

ប្រភពសារព័ត៌មានដដែលបន្តអោយដឹងថា មន្រ្តីប៉ូលីស បានទទួលព័ត៌មាន ស្តីអំពីករណី ផ្ទុះ ខាងលើ នេះ នៅជិតនឹងបារមួយកន្លែង វេលាម៉ោង ៤ និង ៣០ នាទី ព្រឹក ( ម៉ោងក្នុងស្រុក  ប្រទេស  ម៉ាឡេស៊ី ) ដោយនៅក្នុងនោះ ករណីគ្រោះថ្នាក់ ផ្ទុះគ្រាប់បែកដៃ ​លើក នេះ បានបំផ្លាញយ៉ាងហោចណាស់ រថយន្ត ៤ គ្រឿង នេះ បើយោងតាមកាសែតក្នុងស្រុក ចេញផ្សាយជាភាសាអង់គ្លេស    The Star  ។  គួរបញ្ជាក់ ថា ករណីគ្រោះ ថ្នាក់ផ្ទុះលើកនេះ របាយការណ៍បញ្ជាក់បានថា បាន  កើត ឡើង  នៅក្នុង  ទីក្រុង  កូឡា ឡាំពួរ ប្រទេស ម៉ាឡេស៊ី ខណៈមូលហេតុពុំទាន់ជាក់ច្បាស់នៅឡើយទេ ពោលស្ថិតនៅក្រោមការតាម  ដានស៊ើប អង្កេតនៅឡើយ ។ យ៉ាងណាមិញ ក្រុម   ការងារ យើងខ្ញុំ នឹងព្យាយាម ផ្សាយជា បន្ត បន្ទាប់  ទាក់ទិននឹង ព័ត៌មានមួយនេះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ