កាលពីពីរបីថ្ងៃកន្លងមកនេះ តារាល្បីឈ្មោះតៃវ៉ាន់ លោក Jimmy បានធ្វើការបង្ហោះរូបភាពមួយចំនួន របស់ iPhone 6 4.7 inch ហើយខាងបុគ្គលិករបស់ Apple បានធ្វើការបញ្ជាក់ថាវាជា "របស់ពិត" ថែម ទៀតផង។ ហើយថ្មីៗនេះ នៅក្នុងរូបភាពដែលតារារូបនេះ បានបង្ហោះនៅលើបណ្តាញសង្គម Weibo បានបន្តលេចចេញនូវរូបភាពរបស់ iPhone 6 អេក្រង់ទំហំ 5.5 inch មួយទៀត។

នៅក្នុងរូបភាព Jimmy កំពុងតែអង្គុយសាកល្បងជួសជុល iPhone 5S មួយគ្រឿង ដែលបានបែក អេក្រង់ ហើយអ្នកនឹងងាយស្រួលសម្លឹងមើលឃើញនូវស្មាតហ្វូន iPhone 6 5.5 inch ដែលបានដាក់ នៅក្បែរនោះ។

iPhone 6 5.5 inch មិនបានបើកទេ ប៉ុន្តែអ្នកអាចឃើញយ៉ាងច្បាស់នូវការរចនាម៉ូត បណ្តាប៊ូតុងចុច ខុសពីប៊ូតុងចុច នៅលើ iPhone 5S។ ជាក់ស្តែង ប៊ូតុងដំឡើងបន្ថយសម្លេង ត្រូវបានរចនាម៉ូត ជារាង តូចទ្រវែង ពោលមិនធ្វើមូលដូចកង់ឡាន ដូចបណ្តា iPhone មុនៗនោះទេ។

បើសិនជាប្រិយមិត្តពិនិត្យឲ្យច្បាស់បន្តិច នោះអ្នកនឹងឃើញថា iPhone 6 នេះ មានការរចនាម៉ូត ស្រដៀងនឹង iPad mini ជាមួយនឹងផ្នែកគែមៗរាងមូលៗ។ បើតាមការរំពឹងទុក iPhone 6 4.7 inch នឹងបង្ហាញណែនាំខ្លួន នៅក្នុងខែកញ្ញា ឆ្នាំនេះ ក្នុងពេល iPhone 6 5.5 inch នឹងបង្ហាញខ្លួន នៅថ្ងៃ ក្រោយនោះ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ PhoneArena, vreview