(ព្រះសីហនុ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហើបថា រាជរដ្ឋាភិបាលគ្រោងនឹង បង្កើតសង្កាត់កោះរ៉ុង ទៅជាក្រុងថ្មីមួយទៀតនៅក្នុងខេត្តព្រះសីហនុ ដើម្បីបង្កលក្ខណៈសម្បត្តិងាយស្រួលក្នុងការគ្រប់គ្រងរដ្ឋបាល។

សម្តេច ស ខេង បានថ្លែងដូច្នេះក្នុងឱកាស ដែលសម្តេចអញ្ជើញធ្វើពិធីបើកការដ្ឋានសាងសង់អគារលំដាប់ផ្កាយ៥ តម្លៃប្រមាណ ២០លានដុល្លារ របស់ឧកញ៉ា គិត ម៉េង នៅលើកោះរ៉ុង នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥នេះ។ សម្តេចក្រឡាហោម បានថ្លែងយ៉ាងដូច្នេះ «ការធ្វើបែបនេះ ដើម្បីបង្ខិតរដ្ឋបាលអាជ្ញាធរ ឲ្យជាប់ជាមួយប្រជាពលរដ្ឋងាយស្រួលក្នុងការដោះស្រាយបញ្ហានានា ដែលជាកង្វល់ សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋផង ហើយក៏ជាជំរុញកិច្ចការអភិវឌ្ឍ»។

អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានថ្លែងឲ្យដឹងថា សង្កាត់កោះរ៉ុង គឺជាសង្កាត់មួយក្នុងចំណោមសង្កាត់ទាំង៥ នៃក្រុងព្រះសីហនុ មានផ្ទៃដីសរុប ១០២គីឡូម៉ែត្រក្រឡា ស្ថិតនៅប៉ែកនិរតី នៃខេត្តព្រះសីហនុ មានចម្ងាយ ២២គីឡូម៉ែត្រ ពីដីគោកក្រុងព្រះសីហនុ។

សង្កាត់កោះរ៉ុង ជាតំបន់ប្រជុំកោះប្រមូលផ្តុំដោយកោះចំនួន៧ ក្នុងនោះមានកោះធំៗ ចំនួន ២ គឺកោះរ៉ុង មានទំហំ ៧៨គីឡូម៉ែត្រក្រឡា និងកោះរ៉ុងសន្លឹម មានទំហំ ២៤គីឡូម៉ែត្រក្រឡា ដែលមានប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍សរុប ៦១១គ្រួសារ ស្មើនិង ២៦៨៣នាក់ ក្នុងនោះស្រ្តីមានចំនួន ១,១០៨នាក់។ សង្កាត់កោះរ៉ុង ចែកចេញជា ៥ភូមិ ក្នុងនោះកោះរ៉ុងមាន ០៤ភូមិ ដែលមានប្រជាពលរដ្ឋរស់នៅ ៤៩៣គ្រួសារ ស្មើនិង ១,៩៩១នាក់ និងកោះរ៉ុងសន្លឹមមាន ០១ភូមិ ដែលមានប្រជាពលរដ្ឋរស់នៅ ១១៨គ្រួសារ ស្មើនឹង ៦៩២នាក់។ ប្រជាពលរដ្ឋប្រកបរបរកសិកម្មមាន ៤៣ភាគរយ ក្នុងនោះនេសាទ ២១.២ភាគរយ ដាំដុះ ១១.៦ភាគរយ ចិញ្ចឹមសត្វ ១.៥ភាគរយ និងប្រជាពលរដ្ឋប្រកបរបរសេវាកម្មទេសចរណ៍ ៥២ភាគរយ និងផលិតកម្មមាន ៥ភាគរយ។

លោក យន្ត មីន ក៏បានឲ្យដឹងផងដែរថា សង្កាត់កោះរ៉ុង អាចប្រមូលអ្នកទេសចរប្រមាណជា ៤៥,០០០នាក់ ទៅ ៥០,០០០នាក់ ក្នុងមួយឆ្នាំៗ ក្នុងនោះភ្ញៀវទេសចរជាតិមានត្រឹម ២-៣ភាគរយប៉ុណ្ណោះ ក្រៅពីនោះជាភ្ញៀវទេសចរអន្តរជាតិ។

សង្កាត់កោះរ៉ុង មានសណ្ឋាគារ១ ផ្ទះសំណាក់ ៤៦កន្លែង បឹងហ្កាឡូ ៥១៧ ភោជនីយដ្ឋានចំនួន ៧ និងកំពង់ផែទូកទេសចរណ៍ ចំនួន ១៦កន្លែង៕

- អាន ៖ សម្តេច ស ខេង ប្រាប់ប្រជាពលរដ្ឋលើកោះរ៉ុង កុំឲ្យបារម្ភពីគម្រោងអភិវឌ្ឍរបស់លោកឧកញ៉ា គិត ម៉េង

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញ៉ូវអាស៊ី