CamNews

ប៉ែន តុលា ​កំ​ពុង​​ជួប​ទុក្ខ​ធំ ឪពុក​ទទួល​មរណ​ភាព ក្រោយ​ខក​ចិត្ត​រឿង​ស្នេហា

(ភ្នំពេញ)៖ តារាសម្ដែងរូបសង្ហាលោក ប៉ែន តុលា អតីតគូដណ្ដឹងរបស់កញ្ញា ភិន សុដាលីស បន្ទាប់ពីខកចិត្តនឹងរឿងស្នេហា ដោយសារតែគូដណ្ដឹង បានសម្រេចចិត្តផ្ដាច់ពាក្យ ទាំងគ្មានអាល័យ ហើយទៅសាងស្នេហ៍ជាមួយ តារាសម្ដែងដូចគ្នា គឺលោក ប៉ែន ចំរ៉ុង រួចមក ពេលនេះ លោក ប៉ែន តុលា កំពុងតែជួបទុក្ខធំមហិមា មិនអាចកាត់ថ្លែបាន ដោយសាតែឪពុកបង្កើតរបស់ខ្លួន គឺលោក ប៉ែន សូវៀត បាន​ទទួល​មរណ​ភាព​កាលពី​​ម៉ោង ៤ ល្ងាច ថ្ងៃ​ទី​១១ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦ នេះ ​ដោយ​រោ​គាពាធ​​ ក្នុង​ជន្មាយុ ៦០ ឆ្នាំ ។

តារាសម្ដែង ប៉ែន តុលា ត្រូវបានគេដឹង​យ៉ាងច្បាស់ថា ទោះបីជាលោកមិនសូវបង្ហាញមុខខ្លាំង ក្នុងពិភពសិល្បៈ ប៉ុន្តែលោកមានការងារជាច្រើនទៀត កំពុងតែដំណើរការសព្វថ្ងៃ ជាពិសេសការងារមុខ​ជំនួញដូចជា​​ ក្រុម​ហ៊ុន​​សាង​សង់អាផាតម៉ិន ក្រុម​ហ៊ុន​​នាំចេញ​នាំចូល ជាដើម ដែលការងារទាំងនេះ គឺជាការប្រគល់ឲ្យធ្វើពីសំនាក់លោក អ៊ិន សុភិន ជាឪពុកធម៌របស់លោក និងជាឪពុករបស់ ភិន សុដាលីស អតីតគូដណ្ដឹងរបស់ខ្លួន។ ​

យ៉ាងតាមបណ្ដាញសង្គម Facebook របស់លោក អ៊ិន សុភិន បានបញ្ជាក់ថា ឪពុករបស់ ប៉ែន តុលា គឺលោកប៉ែន សូវៀត បានទទួលមរណភាពទាំងក្ដី អាឡោះអាល័យបំផុត ហើយសពត្រូវ​បាន​ក្រុម​គ្រួសារ​ យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​ ស្ថិត​នៅ​គេហដ្ឋាន​ នៅ​ក្នុង​ក្រុង​ព្រះ​សីហនុ។​ នេះ​គឺ​ជា​ដំណឹង​ដ៏​ក្រៀម​ក្រំមួយ ​របស់​លោក​ ប៉ែន តុលា និង​ក្រុម​គ្រួសារ​ ដែល​បាន​បាត់​បង់​​លោក​ឪពុក​ ជាទី​ស្រឡាញ់​ជា​រៀង​រហូត​។

ជាការពិត តារាសម្ដែង ប៉ែន​ តុលា ក្រៅ​ពី​មានស្នេហាមិន​សម​បំណង​ហើយនោះ ស្រាប់​តែមកជួបទុក្ខធំផ្ទួនៗគ្នា ឪពុកត្រូវលាចាកលោក ​គួរឲ្យស្រណោះ ​ត្រូវ​បាន​បាត់​បង់​ អ្នក​មាន​គុណ​​គ្មានថ្ងៃ​ត្រឡប់​។

គេហទំព័រ Khmertalking សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំនេះ ជាមួយលោក ប៉ែន តុលា ក៏ដូចជាក្រុមគ្រួសារ និងសូមឲ្យដួងវិញ្ញាណក្ខន្ធឪពុករបស់លោក តុលា បានទៅការឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ​ ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី