ភ្នំពេញ ៖ រថយន្ដក្រឡុកស៊ីម៉ងត៍ បើក ដោយបុរសម្នាក់ ធ្វើដំណើរឆ្លងតាមស្ពាន ជ្រោយចង្វារ ក្នុងទិស ដៅពីលិចទៅកើត ពោលពីភ្នំពេញ ទៅត្រើយម្ខាង លុះពេល ធ្វើដំណើរដល់គល់ស្ពានផ្នែកខាងកើត បាន រ៉េចង្កូត ទៅបុកម៉ូតីកង់បី២គ្រឿង បណ្ដាល ឱ្យបុរសបើកម៉ូតូកង់បីម្នាក់ ស្លាប់ភ្លាមៗនៅ កន្លែងកើត ហេតុ រីឯម្ចាស់ម៉ូតូកង់បីម្នាក់ ទៀត រងរបួសស្រាល ។

ក្រោយពីបើកបុកម៉ូតូកង់បីខាងលើនេះ រថយន្ដបង្កមិនបានឈប់នោះទេ ថែមទាំង បង្កើនល្បឿន លុះ ពេលធ្វើដំណើរដល់ផ្លូវ បំបែកទៅសកលវិទ្យា ល័យន័រតុន រថយន្ដ បង្ក១គ្រឿងនេះ បានជ្រុលចង្កូតទៅ បុក រថយន្ដដឹកគោធុនតូច ១គ្រឿងទៀតបណ្ដាល ឱ្យរងការខូចខាត។

យោងតាមសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដែលបាន ផ្ដាច់ជីវិតបុរសម្នាក់ និងរងរបួសស្រាលម្នាក់ បានកើតឡើង កាលពី វេលាម៉ោង ១០ និង ៣០នាទីព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤ នៅគល់ស្ពានខាងកើតស្ពានជ្រោយចង្វារក្នុង សង្កាត់ជ្រោយចង្វារខណ្ឌឫស្សីកែវ ។ យ៉ាង ណាក៏ដោយអ្នកបើករថយន្ដបង្កដែល គេ មិនស្គាល់អត្ដសញ្ញាណនោះបានរត់គេចខ្លួន បាត់ ក្រោយកើត ហេតុបន្សល់ទុកតែរថយន្ដ នៅកន្លែងកើតហេតុ ។

ប្រភពព័ត៌មានពីសាក្សីបានបន្ដទៀតថា មុនពេលកើតហេតុគេបានឃើញរថយន្ដ ក្រឡុកស៊ីម៉ងត៍១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ ៥អា ០២៦៧ បានធ្វើ ដំណើរចេញពី រង្វង់មូលស្ពានជ្រោយចង្វារ ក្នុងគោលបំណង បើកឆ្លងកាត់ស្ពានទៅត្រើយម្ខាង លុះពេល ធ្វើដំណើរដល់គល់ស្ពាន ត្រើយខាងកើតនោះ បានជ្រុលចង្កូតបុកម៉ូតូកង់បី១គ្រឿង ដែល ធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឱ្យអ្នក បើកម៉ូតូកង់បីរូបនេះស្លាប់ភ្លាមៗនៅកន្លែង កើតហេតុ ។ សាក្សីបាន បន្ដទៀតថា ក្រោយ បន្ដគ្រោះថ្នាក់ចរាចរណ៍បុកម៉ូតូកង់បីខាង លើនេះរួចមក រថយន្ដបង្កបានជ្រុលចង្កូត ទៅបុកម៉ូតូកង់បី ១គ្រឿងទៀត ប៉ុន្ដែ អ្នក បើម៉ូតូ កង់បីរូបនេះ ត្រឹមរងរបួសស្រាល ប៉ុណ្ណោះ ។

ក្រោយពីបុកម៉ូតូកង់បីទាំង ២គ្រឿងរួច មក រថយន្ដបង្កបានធ្វើដំណើរទៅមុខដោយ បន្ថែមល្បឿន មិនឈប់ទទួលខុសត្រូវពី ទង្វើរបស់ខ្លួន ស្រាប់តែ ដល់ផ្លូវបំបែកទៅ បុករថយន្ដ ១គ្រឿងដឹកគោ តែមិនបណ្ដាល ឱ្យនរណាម្នាក់ រងគ្រោះថ្នាក់ទៀតនោះទេ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូល ដ្ឋាន និងកម្លាំងនគរបាលចរាចរណ៍បានចុះ ទៅជួយអន្ដរាគមន៍ភ្លាមៗ ហើយព្យាយាម ស្វែងរកអត្ដសញ្ញាណ ជនរងគ្រោះដែលស្លាប់ ដើម្បីទាក់ទងទៅ ក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី ។ ដោយឡែករថយន្ដ បង្ក និងម៉ូតូកង់បីរបស់ជនរងគ្រោះត្រូវបាន យកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ ជើងគោក ដើម្បីរង់ចាំការដោះស្រាយបន្ដទៀត ៕