កំពង់ចាម ៖ ល្បិចថ្មីមួយទៀត របស់ ក្រុមឆបោក បានកើតឡើងនៅក្នុងទឹកដីស្រុក ចំការលើ ខេត្ដកំពង់ចាម ដោយសារជន ឆបោកទាំងនេះ បានប្រើកាត គ្រីរថយន្ដក្លែង ក្លាយ ក្នុងគោលបំណងបន្លំភ្នែកសមត្ថកិច្ច ដើម្បីបោកយករថយន្ដមួយគ្រឿង ដែលម្ចាស់ រថយន្ដយកទៅបញ្ចាំ ប៉ុន្ដែទង្វើបែបនេះត្រូវ បានបរាជ័យ ក្រោយពីកម្លាំងនគរបាលជំនាញ របស់ស្រុកចំការលើ បានធ្វើការស្រាវជ្រាវ ដឹងរឿងពិត ហើយឈានទៅដល់ ការឃាត់ ខ្លួនពួកគេទាំង៣នាក់ ដើម្បីកសាងសំណុំ រឿងបញ្ជូនទៅកាន់តុលាការចាត់ការតាម ផ្លូវច្បាប់ ។

មន្ដ្រីនគរបាលស្រុកចំការលើ បានឱ្យដឹង ថា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ មានស្ដ្រីម្នាក់ឈ្មោះហៀង វ៉ាន់លី ដង់ អាយុ៣៧ឆ្នាំ រស់នៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ បានទទួលរថយន្ដម៉ាកហ៊ីយ៉ាន់ដាយ ដឹកទំនិញធុនធំមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3B-9217ដែលគេ យកមកបញ្ចាំ ក្នុងតម្លៃទឹក ប្រាក់១ម៉ឺនដុល្លារ។

មន្ដ្រីនគរបាលស្រុកចំការលើ បានបន្ដថា នៅពេលដែលគេយករថយន្ដមកបញ្ចាំនោះ គឺមានកាតគ្រីត្រឹមត្រូវ ស៊េរីឆ្នាំ២០១២ ប៉ុន្ដែ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ ស្រាប់តែ មានមនុស្ស៣នាក់ មកលោះរថយន្ដមួយ គ្រឿងនេះ ដោយនាំយកកាតគ្រីរថយន្ដមក ជាមួយផងដែរ ស៊េរីឆ្នាំ២០១០ ។

មន្ដ្រីនគរបាលស្រុកចំការលើបានបន្ដថា ដោយមានរឿងហេតុខាងលើនេះកើតឡើង ស្ដ្រីដែលទទួលរថយន្ដបញ្ចាំបានទូរស័ព្ទរាយ ការណ៍ជូនសមត្ថកិច្ចនគរបាល ដើម្បីចុះទៅ ពិនិត្យមើលនិងដោះស្រាយ ពីព្រោះអ្នកដែល យករថយន្ដមកបញ្ចាំជាមនុស្សផ្សេង រីឯអ្នក មកលោះរថយន្ដវិញជាមនុស្សផ្សឹង ប៉ុន្ដែមាន កាតគ្រីដូចគ្នា ។

បើតាមមន្ដ្រីនគរបាលស្រុកចំការលើ ដោយសារតែមានរឿងខាងលើនេះកើតឡើង ទើបនគរបាលជំនាញទាក់ទងទៅមន្ដ្រី នៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ដ ដើម្បីឆែកមើលកាតគ្រីទាំងពីរថាតើកាតគ្រី ណាមួយ ជាកាតគ្រីពិតប្រាកដ និងកាតគ្រី ណាមួយជាកាតគ្រីក្លែងក្លាយ ។

ក្រោយពីធ្វើការត្រួតពិនិត្យរួចហើយមន្ដ្រី នៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ដបាន ឆ្លើយតបមកវិញថា កាតគ្រីនៅឆ្នាំ២០១២ ជាកាតគ្រីពិតប្រាកដ រីឯកាតគ្រីនៅ ឆ្នាំ២០១០ របស់ជនទាំង៣នាក់នោះ គឺជាកាតគ្រីក្លែង ក្លាយ ។

មន្ដ្រីនគរបាលរូបនេះបានបន្ដទៀតថា ក្រោយពីទទួលព័ត៌មាននេះភ្លាមនិងដឹងថា ជាករណីឆបោកចង់បន្លំកាតគ្រីបោកយករថយន្ដបញ្ចាំនោះ អធិការនគរបាល ស្រុកចំការលើ បានសុំគោលការណ៍ពីសំណាក់ស្នងការនគរបាលខេត្ដលោកឧត្ដមសេនីយ៍បែន រត្ន័ និង មានការអនុញ្ញាតពី ព្រះរាជអាជ្ញាអម សាលាដំបូង ខេត្ដកំពង់ចាម ទើបកម្លាំងនគរបាល ធ្វើការឃាត់ខ្លួនជនឆបោកទាំង៣នាក់ ដែល ពីរនាក់ជាប្ដីប្រពន្ធយកទៅសួរនាំ ដើម្បីចាត់ ការបន្ដទៀត ។

មន្ដ្រីនគរបាលស្រុកចំការលើ បានបញ្ជាក់ ថា ជនសង្ស័យទី១ ឈ្មោះអ៊ូក ពៅ អាយុ ៣២ឆ្នាំជាប្ដី ទី២ ឈ្មោះពុំ ចិន្ដា អាយុ៣៣ឆ្នាំ ជាប្រពន្ធ រស់នៅភូមិប្រមូល ឃុំត្រម៉ែង ស្រុក ឈូក ខេត្ដកំពត និងជនសង្ស័យទី៣ ឈ្មោះ នៅ ដា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ ប្រាសាទ ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្ដ កំពង់ចាម ។

បើតាមប្រភពព័ត៌មានពីមន្ដ្រីដដែលនេះ បានបញ្ជាក់ថា រូបភាពឆបោកថ្មីនៅលើដី ស្រុកស្រែ គឺអ្នកដែលយករថយន្ដមកបញ្ចាំ និងអ្នកដែលយក កាតគ្រីក្លែងក្លាយ មកលោះរថយន្ដ គឺជាបក្ខពួកតែមួយ ពោលនៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៤ ពួកគេទាំង៤នាក់ បានមកជាមួយគ្នា ដោយជិះរថយន្ដមួយគ្រឿង នេះ ប៉ុន្ដែ៣នាក់ ចុះហូបស៊ុបបាត់ទៅ ដោយ ទុកឱ្យជនសង្ស័យម្នាក់ ដែលជាបក្ខពួករបស់ ខ្លួនយករថយន្ដទៅបញ្ចាំ ។

គោលបំណង នៃ ការឆបោកក្នុងរូបភាពបែបនេះ ជនសង្ស័យ ធ្វើឡើងដើម្បីចង់ឡាំប៉ា ជាមួយម្ចាស់ទីតាំង បញ្ចាំ ពោលនៅពេលដែលបក្ខពួករបស់គេ ទាំង៣នាក់អាច ឆបោកយករថយន្ដទៅបាត់ តាមរយៈកាតគ្រីក្លែងក្លាយនោះ រូបគេដែល ជាអ្នកយកមកបញ្ចាំនិងទារសំណងជាក់ជា មិនខាន ដូច្នេះចុងក្រោយទទួលបានទាំង រថយន្ដមកវិញ មកវិញ និងបានលុយថែម ទៀត ។

ប៉ុន្ដែទង្វើឆបោកនិងអាក្រក់បែប មិនបានរួចផុតពីកម្លាំងនគរបាលជំនាញ របស់ ស្រុកចំការលើនោះឡើយ ហើយនេះជាមេ រៀនមួយផ្ញើទៅកាន់មន្ដ្រីនគរបាលផ្សេង ទៀតទូទាំងប្រទេស រួមទាំងអ្នករកស៊ីទទួល របស់បញ្ចាំ ត្រូវមានការត្រួតពិនិត្យយ៉ាង យកចិត្ដទុកដាក់ចៀសវាង ធ្លាក់ខ្លួននៃអំពើ ឆបោកខាងលើនេះ ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបាន ឃុំខ្លួននិងសួរនាំជាបណ្ដោះអាសន្ន នៅអធិការ ដ្ឋាននគរបាលស្រុកចំការលើ ដើម្បីកសាង សំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការ បន្ដតាមផ្លូវច្បាប់ ៕

កាតគ្រីនៅខាងឆ្វេងដៃ ជាកាតគ្រីក្លែងក្លាយ

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល