ភ្នំពេញ៖ ក្រសួងសុខាភិបាល ប្រកាសឲ្យបញ្ឈប់ការប្រើប្រាស់ និងប្រមូលត្រឡប់មកវិញនូវឱសថព្យាបាលជំងឺលើសឈាមចំនួន៤ប្រភេទ ក្នុងករណីមានការប្រើប្រាស់នៅកម្ពុជា ក្រោយពីអ្នកជំនាញប្រទេសសឹង្ហបុរី និងថៃ បានរកឃើញថាឱសថទាំងនោះមានផ្ទុកសារជាតិគីមី ដែលអាចបង្កឲ្យមានជំងឺមហារីក។

ឱសថដែលហាមឃាត់ប្រើប្រាស់ទាំងនោះរួមមាន HYPERTEN Tablet, Losagen Tablet, LOSARTAS Tablet និង LANZAAR Tablet។

អនុប្រធានការិយាល័យនិយ័តកម្មនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសំអាងនៃក្រសួងសុខាភិបាល លោក ពិន យស់សុជីវី បានឲ្យដឹងថា យោងតាម Asean Post-Marketing Alert system ដែលរាយការណ៍ដោយ Health Sciences Authurity របស់សាធារណរដ្ឋសឹង្ហបុរី និងរាយការណ៍ដោយ Food and Drung Administration របស់ប្រទេសថៃ កាលពីអំឡុងខែមីនា បានតម្រូវឲ្យប្រមូលពីទីផ្សារមកវិញ នូវឱសថព្យាបាលជំងឺលើសសម្ពាធឈាមទាំង៤ប្រភេទនេះ ដោយសារមានផ្ទុកសារជាតិគីមី Nitrosamine Impurity លើសកម្រិតស្តង់ដារដែលច្បាប់អនុញ្ញាត និងអាចបង្កឲ្យមានជំងឺមហារីក។

លោកថា៖ «សម្រាប់នៅកម្ពុជាយើង មិនមានការប្រើប្រាស់ឱសថទាំងនេះទេ ប៉ុន្តែដោយសារយើងទទួលបានព័ត៌មានពីប្រទេសក្នុងតំបន់អាស៊ាន គឺសឹង្ហបុរី និងថៃ អីចឹងយើងក៏ប្រកាសប្រាប់ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ឲ្យប្រុងប្រយ័ត្នជៀសវាងការប្រើប្រាស់ឱសថទាំងនោះ»។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ឱសថទាំង៤ប្រភេទនេះ ពុំមានចុះបញ្ជិកា ឬការចរាចរណ៍លក់ដូរនៅលើទីផ្សារក្នុងប្រទេសកម្ពុជាឡើយ ប៉ុន្តែក្រសួងនឹងធ្វើការត្រួតពិនិត្យ និងបន្តតាមដានលើករណីបន្តទៀតនេះ។

កន្លងមក ក្រសួងសុខាភិបាល និងអគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម ធ្លាប់បានប្រកាសជាបន្តបន្ទាប់ ប្រមូលត្រឡប់មកវិញនូវឱសថ និងអាហារបំប៉នមួយចំនួនដែលមន្ត្រីជំនាញអន្តរជាតិបានរកឃើញថាមានផ្ទុកនូវបាតេរី ឬសារជាតិគីមីហួសកម្រិតស្តង់ដារ។ ជាមួយគ្នានោះដែរក្រសួង ក៏បានអំពាវនាវដល់សាធារណជនទាំងអស់ ក៏ត្រូវជៀសវាងការប្រើប្រាស់ឱសថ និងគ្រឿងសំអាងមួយចំនួន ដែលលក់តាមអនឡាញដែលគ្មានប្រភពច្បាស់លាស់ផងដែរ ព្រោះឱសថ និងផលិតផលទាំងនោះពុំបានឆ្លងកាត់ការត្រួតពិនិត្យពីគុណភាព និងពុំមានចុះបញ្ជិកា ដែលអាចនាំឲ្យមានផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ៕

ប្រភព ៖ khmetimes