ព័ត៌មានកំសាន្ត ៖ តារាចម្រៀងល្បីឈ្មោះប្រចាំប្រទេស កញ្ញា ឱក សុគន្ធកញ្ញា បានមហាជនគ្រប់ស្រទាប់យុវវ័យ សរសើរមិនដាច់ពីមាត់នូវសមត្ថភាពសំឡេង និង រូបសម្បត្តិដ៏ស្រស់សោភារបស់នាង ។ តើនៅមានអ្វីខ្លះទៀតដែលអ្នកមិនធ្លាប់បានដឹងអំពីតារាចម្រៀងរូបស្រស់ម្នាក់នេះ? ពេលនេះ Camnews នឹងនាំអ្នកឲ្យស្វែងយល់ប្រវត្តិរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា នៅខាងក្រោមទាំងអស់គ្នា ។

តារាស្រីរូបនេះមានឈ្មោះដើមរបស់នាងតាំងពីកំណើតថា ឱក សុគន្ធកញ្ញា តែម្តង ហើយនាងបានកើតនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ១៩៨៧ នាងមានកម្ពស់ ១,៦៣ ម៉ែត្រ និង មានស្រុកកំណើតនៅរាជធានីភ្នំពេញ ក្នុងខណ្ឌចម្ការមន ។

តារាចម្រៀង ឱក សុគន្ធកញ្ញា មានឪពុកឈ្មោះ ឱក បូនី ជាតន្ត្រីករម្នាក់ រីឯម្តាយឈ្មោះ អ៊ីន សុគន្ធ ជាគ្រូបង្រៀន អ្នកបង្ហាត់របាំ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្តសិល្បៈ ។ តារាចម្រៀងដ៏លេចធ្លោរូបនេះមានបងប្អូនចំនួន ៣ នាក់ ហើយរូបនាងផ្ទាល់គឺជាកូនច្បង ។ បើងាកមកនិយាយចំពោះការសិក្សាវិញ ឱក សុគន្ធកញ្ញា បន្ទាប់ពីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរួចមក នាងបានចាប់យកជំនាញសិល្បៈ នៅឯសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ។

ចំពោះវិស័យចម្រៀងវិញ តារាចម្រៀង ឱក សុគន្ធកញ្ញា បានចូលប្រឡូកសិល្បៈនៅឆ្នាំ ១៩៩៩ ដោយបានចូលច្រៀងដំបូងក្នុងផលិតកម្មរស្មីស្ទឹងសង្កែ ។ នៅឆ្នាំ ២០០៤ នាងបានចាកចេញពីផលិតកម្មរស្មីស្ទឹងសង្កែ ទៅច្រៀងឲ្យផលិតកម្ម U2 ហើយក្នុងឆ្នាំដដែលនេះដែរ នាងមានឱកាសបានចេញទៅច្រៀងឯបរទេស មានប្រទេសបារាំងជាដើម ។ បន្ទាប់ពីនោះ នៅឆ្នាំ ២០០៧ តារាចម្រៀងរូបនេះក៏បានចាកចេញពីទ្រនំ U2 ដោយចូលច្រៀងនៅក្នុងផលិតកម្មថ្មីសន្លាងមួយឈ្មោះ ផលិតកម្ម រ៉ក ហើយនាងក៏បានសាងកេរ្តិ៍ឈ្មោះនៅទីនោះតាមរយៈបទ "មោទនភាពជាតិខ្មែរ" ។ មិនទាន់បានប៉ុន្មានផង នាងក៏បានចូលច្រៀងនៅផលិតកម្មរស្មីហង្សមាស រហូតដល់ពេលបច្ចុប្បន្ននេះ ដោយនាងបានសាងភាពល្បីល្បាញកាន់តែខ្លាំងឡើងតាមរយៈបទចម្រៀងល្បីៗជាច្រើនបទ ហើយថ្មីៗនេះនាងទើបតែបានចេញបទចម្រៀងថ្មីដែលកំពុងតែទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកគាំទ្រ ដែលបទនោះមានចំណងជើញថា "ចង់ទៅក៏ទៅទៅ" ៕

ដោយ ៖ គន្ធា

ប្រភព ៖ វីគីភីឌៀ