(តៃប៉ិ)៖ អតីតប្រធានាធិបតីតៃវ៉ាន់លោក Ma Ying-Jeou នៅថ្ងៃអង្គារនេះត្រូវបានចោទប្រកាន់ដោយការិយាល័យរដ្ឋអាជ្ញាទីក្រុងតៃប៉ិ ពីបទធ្វើឲ្យលេចធ្លាយព័ត៌មានសម្ងាត់ផ្ទៃក្នុង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០១៧។

ពាក្យបណ្តឹងចោទប្រកាន់ខាងលើ រួមបញ្ចូលទាំងការបំពានច្បាប់ស្តីពីការតាមដាន និងសន្តិសុខការទំនាក់ទំនងក៏ដូចជាច្បាប់ស្តីពីការការពារព័ត៌មានផ្ទាល់ខ្លួន ដែលមានជាប់ព័ន្ធជាមួយករណីលួចស្តាប់ការសន្ទនាមួយកាលពីឆ្នាំ២០១៣ ហើយសំណុំរឿងថ្មីនេះត្រូវបានកសាងឡើងប្រឆាំងនឹងលោក Ma ដោយលោក Ker Chien-Ming ដែលជាសមាជិកនៃគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP)។

លោក Ker បានអះអាងថាលោក Ma Ying-Jeou បានធ្វើឲ្យលេចធ្លាយព័ត៌មានសម្ងាត់ដល់អតីតនាយករដ្ឋមន្រ្តីតៃវ៉ាន់លោក Jiang Yi-Huah និងអតីតអ្នកនាំពាក្យការិយាល័យប្រធានាធិបតីតៃវ៉ាន់លោក Lo Chih-Chian ហើយលោក Ma បានស្នើសុំឲ្យអតីតអគ្គរដ្ឋអាជ្ញាលោក Huang Shih-Ming បញ្ចេញព័ត៌មានលម្អិតពាក់ព័ន្ធនឹងការស៊ើបអង្កេតដែលកំពុងប្រព្រឹត្តទៅលើលោក Ker ទៀតផង។

គួរបញ្ជាក់ថាយោងតាមលោក Ker Chien-Ming ព័ត៌មានដែលបែកធ្លាយនោះបានធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់លោកជាខ្លាំង ខណៈលោក Ma Ying-Jeou ដែលបានបង្ហាញខ្លូននៅឯតុលាការនៅព្រឹកថ្ងៃអង្គារនេះ បានគូសបញ្ជាក់អំពីភាពស្អាតស្អំរបស់លោក ហើយនិយាយថា លោក Ker បានដាក់ពាក្យបណ្តឹងនេះដើម្បីបង្វែរការចាប់អារម្មណ៍របស់សាធារណជន ចេញពីការប៉ុនប៉ងរបស់លោកដើម្បីបញ្ចុះបញ្ចូលរដ្ឋអាជ្ញាកុំឲ្យប្រឆាំងជំទាស់នឹងសេចក្តីសម្រេចរបស់តុលារការដែលថាលោក Ker ពុំមានកំហុសនៅក្នុងការចោទប្រកាន់ពាក់ព័ន្ធនឹងការលួចបន្លំប្រាក់នោះឡើយ៕

ប្រភព ៖ CNA