CamNews

នៅទឹកដីខណ្ឌចំការមន រយៈពេលតែ២០នាទី មានករណីរថយន្តសេរីទំនើបៗបុកគ្នាពីរដង

(ភ្នំពេញ)៖ រថយន្ត Mercedes​ សេរីទំនើបមួយគ្រឿងខ្ទិចមួយកំណាត់មុខស្ទើរទាំងស្រុង ខណៈពេល បើក​ទៅបុកគ្នាជាមួយរថយន្ត Lexus​ ហើយរថយន្ត Lexus ​បានបន្តទៅបុកម៉ូតូមួយគ្រឿងទៀត បណ្តាល​ឲ្យនារីម្នាក់រងរបួសធ្ងន់ធ្ងរ ហើយហេតុការណ៌ទី១នេះ បានកើតឡើងនៅវេលាម៉ោង១០៖០០នាទីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ តាមបណ្តោយផ្លុវ់លេខ៣១០ កែងផ្លូវ១១៣ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន​។

ព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងខាងលើគេបានឃើញបុរសម្នាក់រួម និងស្ត្រីម្នាក់បានបើករថយន្ត Mercedes​ សេរី S350 ពណ៌ខ្មៅស្លាកលេខភ្នំពេញ 2F-8898 បើកលើផ្លូវ ៣១០​ទិសដៅ ពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន លុះបើកមកដល់ផ្លុវកែងមិនបានបង្អន់ល្បឿនធ្វើឲ្យរថយន្ត Lexus​ RX330 ពណ៌ស មិនចាំស្លាកលេខ ដែលបើកលើផ្លូវ១១៣ ក្នុងទិសដៅពីត្បូងទៅជើង ចេញមកដល់ដែរ បានបុកគ្នាពេញទំហឹងជាមួយរថយន្ត Mercedes នោះ​ ហើយរថយន្ត Lexus ក៌បានជ្រុលទៅបុក និងម៉ូតូ Scoopy មួយគ្រឿង ដែលជិះដោយស្ត្រីពីរនាក់ទៀត ដែលបើកលើផ្លូវ១១៣ ទិស​ដៅពីជើងទៅត្បូងយ៉ាងពេញទំហឹងដែរ ដែលបណ្តាលឲ្យស្ត្រីម្នាក់ក្នុងចំណោមពីរនាក់ រងរបួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តដឹកទៅសង្គ្រោះអាយុជីវិតភ្លាមៗផងដែរ។

​បន្ទាប់ពីបុកម៉ូតូហើយរថយន្ត Lexus នោះមិនបានឈប់ទេ គឺបើករត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល ដែលបន្សល់ទុកនៅតែរថយន្ត Mercedess​ និងម៉ូតូនារីរងគ្រោះនៅកន្លែងតែប៉ុណ្ណោះ ។ ចំណែកឯអ្នកដែលបើកបររថយន្ត Mercedess​ និងអ្នករួមដំណើរក៏បានឡើងជិះរថយន្តសេរីទំនើបមួយគ្រឿងទៀតទៅបាត់ដែរ។ ​ដោយរថយន្ត និងម៉ូតូ​សុទ្ធតែគ្មានតំណាងមកដោះស្រាយ ទើបខាងចរាចរខណ្ឌវាស់វែង និងស្ទួចយកទៅរក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌ ដើម្បីរង់ចាំភាគីទាំងពីរមកដោះស្រាយគ្នានៅពេលក្រោយ។

គ្រោះថ្នាក់ទី២ បានកើតឡើងនៅវេលាម៉ោង១០៖២០នាទី តាមបណ្តោយផ្លុវលេខ៣១០ដូចគ្នា តែកែងត្រង់ផ្លុវលេខ៥១ ​ហើយស្ថិតក្ន្ងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន បើតាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ថា នៅម៉ោងខាងលើគេបានឃើញស្រីស្អាតម្នាក់បើករថយន្ត Lancruiser​ សេរីទំនើបស្លាក លេខភ្នំពេញ 2X-6189 បើកលើផ្លូវលេខ៣១០ ក្នុងទិសដៅពីលិចទៅកើត លុះបើកដល់ត្រង់ផ្លូវកែង និងផ្លូវលេខ៥១​ បានបើកទៅបុក និងរថយន្ត Lexus​ 470 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2L-4230 មួយគ្រឿងទៀត ដែលបើកលើផ្លូវលេខ៥១​ នោះបណ្តាយឲ្យរថយន្តទាំងពីរខូចខាតផ្នែកខាងមុខដូចគ្នា តែដោយសារការបុកនេះមិនបណ្តាលឲ្យមានមនុស្សរងរបួស ភាគីទាំង​ពីរព្រមស្មើគ្នានៅ និងកន្លែងកើតហេតុដើម្បីបញ្ចប់រឿងទៅ៕

ផ្ដល់សិទ្ធដោយ៖ ហ្រ្វេសញ៉ូវអាស៊ី