ភ្នំពេញ៖ តារាចម្រៀងសាច់សខ្ចី កញ្ញា សាសា មួយរយៈមុននេះ ត្រូវបានគេមើលឃើញថា
នាងជាតារាស្រីមួយដួង ក្នុងចំណោមតារាស្រីដទៃទៀត ដែលទទួលបានការគាំទ្រយ៉ាងច្រើន
គួរសម តាមរយៈសមត្ថភាពនៃការច្រៀង និងរូបសម្រស់ដ៏ស្រស់សោភា។ ប៉ុន្តែអ្វីដែលធ្វើឱ្យ
គេមានការចាប់អារម្មណ៍នោះ គឺមួយរយៈចុងក្រោយនេះ ហាក់ដូចជាបាត់វត្តមាន របស់ សា
សា ពីសិល្បៈឈឹងតែម្តង។

ស្របពេលជាមួយគ្នា នឹងការអវត្តមាន មិនសូវឃើញបង្ហាញមុខនៅក្នុងសិល្បៈ របស់កញ្ញា
សាសា ថ្មីៗនេះស្រាប់តែមានលេចឮព័ត៌មានដ៏រសើបមួយមកថា កញ្ញា សាសា កំពុងតែមាន
លោកឧញ៉ាធំម្នាក់តាមប្រម៉ាញ់ ចង់បានបេះដូងរបស់នាងយកទៅឃុំគ្រងធ្វើជាម្ចាស់ចិត្ត ។
មិនតែប៉ុណ្ណោះ លោកឧកញ៉ាម្នាក់នោះ ក៏មានបំណងធានា ក្នុងការជួយជ្រោមជ្រែង ឧបត្ថម្ភ
ដល់ការរស់នៅ របស់កញ្ញា សាសា ទៀងផង ។ បើសិនជានាងយល់ព្រមឆ្លើយថា ទទួលយក
ស្នេហ៍ពីខ្លួននោះ។

ប្រភពដដែល បាននិយាយបន្តថា លោកឧកញ៉ាទ្រព្យស្តុក ក្នុងស្រុកខ្មែរម្នាក់នេះ បានព្យាយាម
តាមស្រឡាញ់ កញ្ញា សាសា ជាយូរខែឆ្នាំមកហើយ។ ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ នៅឡើយ
ទេថា តើ សាសា យល់ព្រមទទួលយកស្នេហ៍ពីឧកញ៉ាម្នាក់នេះ ឬមួយយ៉ាង? ព្រោះថាមុនៗ
សាសា តែងតែធ្វើការបដិសេធ ចំពោះសំណើរសុំស្នេហ៍ ពីបុរសៗអ្នកមានទ្រព្យជាច្រើនមក
ហើយ។

ជុំវិញព័ត៌មានខាងលើនេះគេហទំព័រ LookingTODAY មិនទាន់អាចធ្វើការទំនាក់ទំនង ដើម្បី
ធ្វើការសាកសួររឿងនេះ ពីកញ្ញា សាសា បាននៅឡើយទេ ព្រោះលេខទូរស័ព្ទ ដែលនាងធ្លាប់
ប្រើមិនអាចទាក់ទងបាន។ ដូច្នេះ LookingTODAY រង់ចាំស្វាគមន៍ជានិច្ច ចំពោះវត្តមានចេញ
មុខមកបំភ្លឺ ជុំវិញការលេចឮព័ត៌មានខាងលើនេះ ពីសំណាក់កញ្ញា សាសា នៅពេលក្រោយ។

តារាចម្រៀងស្រីវ័យក្មេង និយមខាងធ្វើខ្លួនបែបសិចស៊ី កញ្ញា សាសា មួយរយៈពេលចុងក្រោយ
នេះ ត្រូវបានទស្សនិកជនគ្រប់មជ្ឈដ្ឋានមើលឃើញថា នាងហាក់ដូចជាបានបាត់វត្តមានឈឹង
តែម្តង ពីវិស័យសិល្បៈ។ ខណៈមុននេះបន្តិចមានព័ត៌មានលេចឮថា នាងចង់ផ្អាកពីសិល្បៈ ដោយ
មិនដឹងពីមូលហេតុច្បាស់៕

ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល