ភ្នំពេញ៖ កាលពីយប់ម្សិលមិញនេះ ស្វាមីរបស់ អ្នកនាង សុខ សោម៉ាវត្តី បានរៀបចំពិធី ជប់លៀងខួបកំណើតឲ្យភរិយាបណ្តូលចិត្ត នៅក្នុងហាងខារ៉ាអូខេមួយកន្លែង យ៉ាងសប្បាយ រីករាយ ហើយទន្ទឹមជាមួយគ្នានោះដែល ស្វាមីភរិយាវ័យក្មេងមួយគូនេះ ក៏បានបង្ហាញពីភាព ផ្អែមល្ហែម ជាមួយគ្នាប្រៀបដូចជាគូស្នេហ៍ថ្មោងថ្មី នៅរាត្រីយប់មិញនេះ ពួកគេទាំងពីរនាក់ ក៏បានចាប់ដៃគ្នា បង្ហើរសំនៀងច្រៀងឆ្លងឆ្លើយគ្នា ថតវីដេអូបង្ហោះពេញ បណ្តាញទំនាក់ទំនង សង្គម Facebook ធ្វើឲ្យទស្សនិកជនជាច្រើនមានការ ច្រណែន ចំពោះស្នេហារបស់ ពួកគេ មិនតិចទេ ។

ចាប់តាំងពីគូស្នេហ៍របស់ តារាសម្តែង និងពិធីការិនី អ្នកនាង សុខ សោម៉ាវត្តី រៀបការសាង គ្រួសារជាមួយស្វាមី ដែលទស្សនិកជនស្គាល់យ៉ាងច្បាស់ថា ជាកូនប្រុសបង្កើតរបស់ លោក ទូច ណារ៉ុថ រួចមក គេសង្កេតឃើញថា ស្វាមីភរិយាមួយគូនេះ តែងតែបង្ហាញពីទឹកចិត្ត ស្រលាញ់គ្នា បង្ហាញស្នេហាផ្អែមល្ហែម ជាមួយគ្នាប្រៀបដូចជាទឹកឃ្មុំ រហូតដល់ពេលនេះ ពួកគេ ក៏បានទទួលបានចំណងដៃ អាពាហ៍ពិពាហ៍កូនស្រីម្នាក់ផងដែរ ។

នៅក្នុងថ្ងៃខួបកំណើត កាលពីយប់មិញនេះ ពិធីការិនីរូបស្អាត អ្នកនាង សុខ សោម៉ាវត្តី បាន ចាប់ដៃគូជាមួយស្វាមីកាន់ក្បាលមេក្រូ បង្ហើរសំនៀងច្រៀងឆ្លងឆ្លើយ បទចម្រៀងស្នេហា ជាមួយគ្នា យ៉ាងមានក្តីសុខបង្អួតភ្ញៀវដែលចូលរួមពិធី បើទោះជានាងនិងស្វាមី មិនសូវចេះ ច្រៀងតែពួកគេ ក៏នៅតែច្រៀង ដើម្បីធ្វើឲ្យកម្មវិធី កាន់តែមានភាព រស់រវើកមួយកម្រិតទៀត ។

កន្លងមកទស្សនិកជន និងអ្នកគាំទ្រធ្លាប់តែបានឃើញ សុខ សោម៉ាវត្តី សម្តែង និងធ្វើជា ពិធីការិនីមិនដែលបានឃើញនាងច្រៀងឡើយ ដូច្នេះចង់ដឹងថាស្រីស្អាត កូនមួយរូបនេះ ច្រៀងពិរោះ កម្រិតណា អាចចាប់អាជីពជាតារាចម្រៀង បានដែរឫយ៉ាងណា។ តោះទៅ ចូលរួមស្តាប់ និងដាក់ពិន្ទុ ទាំងអស់គ្នា៕

<object width="478" height="410" data="http://www.youtube.com/v/1Umt-tDnMpE&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/1Umt-tDnMpE&rel=1" /></object>

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល