CamNews

បែកធ្លាយពាក្យសម្ដី ដ៏គ្រោះថ្នាក់បំផុត របស់ Karim Benzema ដែលបានឈានទៅដល់ការចាប់ខ្លួន កាលពីសប្ដាហ៍មុន

ព័ត៌មានកីឡា៖​ ឯកសារថតចម្លងពាក្យសម្ដីឆ្លើយឆ្លងតាមទូរស័ព្ទដែលត្រូវបានទទួលការចោទប្រកាន់ ទៅលើ​កីឡាករខ្សែប្រយុទ្ធក្លឹប Real Madrid ត្រូវបានគេទម្លាយ ហើយខណៈដែលពាក្យសម្ដីនោះបានត្រូវគេរាយការណ៍ថា Karim Benzema បានប្រាប់ទៅ Mathieu Valbuena ប្រសិនជាចង់ឲ្យវីដេអូអាសអាភាសនោះ ត្រូវបំផ្លាញ ចូលមកជួបជាមួយនឹងមិត្ដភក្ដិម្នាក់នៅក្នុងទីក្រុង Lyon (ទីក្រុងក្នុងប្រទេសបារាំង)។

Karim Benzema បានធ្លាក់ខ្លួនត្រូវតុលាការ ទីក្រុង Versailles ធ្វើការចោទប្រកាន់ កាលពីសប្ដាហ៍មុន ជាមួយ​នឹងរឿងរ៉ាវដ៏ស្មុគស្មាញ កើតចេញពីសារខ្មៅ​មួយ ទាក់ទងនឹងវីដេអូអាសអាភាសរបស់កីឡាករ​ Mathieu Valbuena ដែលជាមិត្ដភក្ដិ ក្នុងក្រុមជម្រើសជាតិ​បារាំងជាមួយគ្នា​ ហើយឈានទៅដល់ការចម្រិត​ទារប្រាក់​ដើម្បីជាការដោះដូរនឹង វីដេអូមួយនោះ។ ករណីមួយនេះ​ មិនទាន់បានគេចផុតពីការស៊ើបអង្កេតពីភ្នាក់ងារប៉ូ​លីសនៅឡើយ ទេខណៈដែល កីឡាករ Mathieu Valbuena ក៏មិនទាន់អនុញ្ញាតឲ្យមានការជួបផ្ទាល់ផងដែរ ។ មេធាវីរបស់ Karim Benzema លោក  Sylvain Cormier នៅតែបន្ដការគាំទ្រកីឡាករដដែលថា គឺមិ​នបានពាក់ព័ន្ធនឹងករណីមួយនេះ នោះទេ​។

យោងតាម ការសែត L'Equipe និង  Europe 1 បានចេញផ្សាយកាលពីថ្ងៃពុធ អំពីពាក្យសម្ដីឆ្លើយឆ្លងគ្នារវាង កីឡាករ Karim Benzema និង មិត្ដភក្ដិកីឡាករម្នាក់ទៀតឈ្មោះថា Karim Zenati កាលពីថ្ងៃទី៦ ខែតុលា កន្លងទៅ បាននិយាយទៅកាន់ Mathieu Valbuena ថា " ខ្ញុំរង់ចាំនៅទីនេះ ដើម្បីជួយដោះស្រាយបញ្ហា​ អ្នកនឹងត្រូវតែជួបបុរសម្នាក់នោះ ដែលគេនឹងមក និងមកជួបអ្នក" Karim Benzema និយាយ។

Karim Benzema បានពន្យល់ប្រាប់ Zenati ពីពាក្យសម្ដីដែលគាត់ប្រាប់ទៅ កាន់ Valbuena ថា» ប្រសិនជាអ្នកចង់ឲ្យវីដេអូនោះបំផ្លាញ មិត្ដភក្ដិរបស់ខ្ញុំម្នាក់ទៀត នឹងទៅជួបអ្នកក្នុងទីក្រុង Lyon ។ ចូលអ្នកនិយាយ​ជាមួយគេទៅ​ អ្នកនឹងអាចមើលឃើញ និងដឹងអ្វីៗគ្រប់យ៉ាងដែលអ្នកចង់ដឹង ប៉ុន្ដែប្រសិនជាអ្នកមិនចង់នោះទេ នោះគឺជារឿងជីវិតរបស់អ្នក ...ខ្ញុំសូមប្រាប់អ្នកឲ្យហើយ»។

សូមបញ្ជាក់ឡើងវិញផងដែរថា ទាំងនេះគឺជាពាក្យសម្ដីរបស់ Benzima ពន្យល់ប្រាប់ទៅកាន់ Karim Zenati អំពីដំណឹង ដែលគាត់បានប្រាប់ទៅកាន់ Valbuena មុនពេលចាប់ខ្លួន។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ onefootball