(អាមេរិក)៖ បុរសវ័យជំទង់អាយុ ១៩ឆ្នាំម្នាក់ ត្រូវបានតុលាការចេញបម្រាម មិនឲ្យមានសិចជាមួយនរណាទៀតឡើយ រហូតដល់គេរៀបការ បន្ទាប់ពីយុវជនរូបនេះ រងការចោទប្រកាន់ថា រំលោភក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់ ហើយ Cody Duane Scott Herrera ក៏ត្រូវចៅក្រមកាត់ទោសឲ្យជាប់គុក ចន្លោះពី ៥ ទៅ ១៥ឆ្នាំ តែជាទោសព្យួរ ហើយក៏និងបញ្ជាមិនឲ្យប្រើជីវិតសិចទៀតឡើយ រហូតដល់រៀបការ ដើម្បីចៀសវាងការជាប់គុក។

យុវជនដែលត្រូវតុលាការហាមឃាត់នេះ រស់នៅក្នុងរដ្ឋ Idaho ហើយគេបានប្រាប់សមត្ថកិច្ចថា ខ្លួនធ្លាប់មានដៃគូរួមភេទ ៣៤នាក់ ហើយក្រុមស៊ើបអង្កេត រកឃើញថា ជននេះតែងតែមើលកុនអាសអាភាសច្រើន ទើបកើតអារម្មណ៍ត្រេកត្រអា ល រហូតឈានដល់ ការចាប់រំលោភក្មេងស្រីរងគ្រោះ។

សូម្បីចៅក្រមក៏និយាយថា មិនដែលឃើញយុវវ័យណា ដែលមានដៃគូរួមភេទច្រើនបែបនេះពីមុនទេ ហើយពេលនេះក្រុមអ្នកច្បាប់ ក៏កំពុងពិភាក្សាគ្នារកវិធី ឬដាក់បញ្ញត្តិណា ដើម្បីទប់ស្កាត់បញ្ហានេះ កុំឲ្យកើនឡើងទៀត៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង