ភ្នំពេញ ៖ ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ ត្រូវ បានម្ដាយរបស់ខ្លួន ប្រទះឃើញចងកនិងខ្សែ នីឡុង
ជាប់នឹងចំរឹងបង្អួច កាលពីវេលាម៉ោង ជាង១១ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅក្នុង
ផ្ទះជួលក្រុមទី២ ភូមិថ្មី សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ពោលស្ថិតនៅ ក្នុងផ្សារស្ទឹង
មានជ័យ តែម្ដង បង្កឱ្យមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អាជីវករនិងប្រជា ពលរដ្ឋនៅក្នុង
ផ្សារ នាំគ្នាមកចោមរោមមើល គ្រប់ៗគ្នា ។

ដោយមិនទាន់អស់ចិត្ដ ចំពោះ ការបាត់បង់ជីវិតកូនស្រីសំណព្វចិត្ដរបស់ខ្លួន ម្ដាយនិងឪពុក
ព្រមទាំងជីដូនសាច់ញាតិ ទាំងអស់ បានដឹកបញ្ជូនភ្លាមៗទៅកាន់មន្ទីរ ពេទ្យរុស្សី ដើម្បីឱ្យ
ក្រុមគ្រូពេទ្យជួយសង្គ្រោះ ប៉ុន្ដែជាអកុសល ត្រូវបានគ្រូពេទ្យប្រាប់ថា ក្មេងស្រីរូបនេះ ដាច់
ខ្យល់ស្លាប់បាត់ទៅហើយ រួចបានប្រគល់ឱ្យក្រុមគ្រួសារដឹកត្រឡប់ទៅ វិញ ដើម្បីរៀបចំធ្វើ
បុណ្យតាមប្រពៃណី ដោយក្ដីអាលោះអាល័យជាទីបំផុត ព្រោះ តែប្ដីប្រពន្ធទាំងពីរនាក់នេះ
មានកូនស្រីម្នាក់ គត់ ។

យោងតាមសាច់ញាតិនិងម្ដាយរបស់ក្មេង ស្រីរងគ្រោះ បាននិយាយនៅមន្ទីរពេទ្យរុស្សី ថា
មុនពេលកើតហេតុ ពោលនៅវេលាម៉ោង ១១ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ ស្ដ្រីជា
ម្ដាយឈ្មោះម៉ាច អាយុជាង៤០ឆ្នាំមុខ របរជាជាងដេរខោអាវ នៅក្នុងផ្សារស្ទឹងមាន ជ័យ
បានទៅយកកូនស្រីរបស់ខ្លួននៅសាលា មត្ដេយ្យ ត្រឡប់មកផ្ទះវិញ ដូចសព្វមួយដង។

ប្រភពព័ត៌មានបានបន្ដទៀតថា នៅពេល យកកូនស្រីរបស់ខ្លួន ដែលមានឈ្មោះអ៊ឹម គឹមស្រៀង
ហៅម៉ីម៉ី អាយុ៦ឆ្នាំមកដល់ផ្ទះ ហើយនោះ ស្ដ្រីជាម្ដាយបានចេញមកដេរ សំលៀកបំពាក់
ជាធម្មតា ដោយឡែកក្មេង ស្រីរងគ្រោះ នៅក្នុងផ្ទះជាមួយជីដូន ។មួយ សន្ទុះក្រោយមក
ក្រុមអាជីវករនិងអ្នកជិត ខាងផ្សេងទៀត បានសួរទៅស្ដ្រីជាម្ដាយថា ឯណាម៉ីម៉ី ? ពេលនោះ
ស្ដ្រីជាម្ដាយឆ្លើយថា ប្រហែលជាចេញដើរលេងក្រៅផ្ទះបាត់ហើយ ពេលនោះ ក្រុមអាជីវករ
និងអ្នកជិតខាងប្រាប់ ថា មិនឃើញចេញមកដើរលេងនោះទេ ។

ដោយមានការសង្ស័យ និងខ្លាចបារម្ភបាត់ កូនស្រីនោះ ស្ដ្រីជាម្ដាយបានចូលទៅក្នុងផ្ទះ រក
មើលកូនស្រី ប៉ុន្ដែរកមិនទាន់ឃើញក៏ចេញ មកក្រៅដើររកនៅតែរកមិនឃើញទៀត រួច ក៏
ត្រឡប់ចូលទៅក្នុងផ្ទះវិញរកម្ដងទៀត ។ ពេលត្រឡប់ចូលទៅរកកូនស្រីម្ដាយទៀត នៅក្នុង
ផ្ទះ ស្រាប់តែឃើញកូនស្រីរបស់ខ្លួន ចងកនិងខ្សែនីឡុង ជាប់ចំរឹងបង្អួច ទើបបង្ក ឱ្យមាន
ការភ្ញ្ញាក់ផ្អើលពីក្រុមអាជីវករនិង ប្រជាពលរដ្ឋ ដែលចូលទិញឥវ៉ាន់នៅក្នុងផ្សារ ស្ទឹងមានជ័យ ។

យោងតាមសាច់ញាតិក្មេងស្រីរងគ្រោះ និងជីដូនរបស់ខ្លួនបាននិយាយថា អំពើបែប នេះ
អាចបណ្ដាលពីខ្មោចនាំ ដោយមានជំនឿ ទៅអរូបិយ ពីព្រោះនៅពេលដែលក្មេងស្រី រង
គ្រោះចងកនោះ សូម្បីតែជីដូន នៅក្នុងផ្ទះ ជាមួយក៏មិនឃើញដែរ ។

បើតាមសាច់ញាតិខាងលើ បានបន្ដថា កាលពីប៉ុន្មានថ្ងៃមុន ក្មេងស្រីរងគ្រោះរូប នេះ តែង
តែនិយាយថា រូបគេចង់ចងកសម្លាប់ ខ្លួន ប៉ុន្ដែឪពុកម្ដាយនិងសាច់ញាតិពុំមានការ ចាប់
អារម្មណ៍ ហើយក៏កើតមានរឿងដ៏គួរឱ្យ ខ្លោចផ្សារខាងលើនេះ តែម្ដងទៅ ។

បច្ចុប្បន្នសពក្មេងស្រីរងគ្រោះ ត្រូវបាន ក្រុមគ្រួសារនិងសាច់ញាតិទាំងមូល កំពុង រៀបចំធ្វើ
បុណ្យតាមប្រពៃណី ដោយសោក បោកខ្លួនដូចសត្វអក ចំពោះការបាត់បង់ជីវិត កូនស្រីមាន
តែម្នាក់គត់ និងកំពុងពេញស្រ ឡាញ់ស្មើជីវិត ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល